Connect with us

តារាជាតិ

កាន់តែក្ដុកក្ដួល ពេលបានឃើញសមិទ្ធិផលចុងក្រោយរបស់កញ្ញា ខេមរៈ ស្រីពៅ បន្សល់ទៅនៅវត្តជោតនារាម(គរ)

សិល្បៈ៖ កាលពីថ្ងៃទី ២៥ខែមករា ម្សិលមិញនេះ កញ្ញា ខេមរៈ ស្រីពៅ អតីតតារាចម្រៀងក្នុងផលិតកម្មសាន់ដេ បានទទួលមរណៈភាពដោយសាររោគាពាធ នៅក្នុងមន្ទីរពេទ្យប្រទេសឥណ្ឌា វេលាម៉ោង ១រសៀល ហើយសម្រាប់មរណៈភាពរបស់កញ្ញា ក៏បានធ្វើឲ្យកក្រើកក្នុងសង្គមសិល្បៈ ក៏ដូចជាធ្វើឲ្យមានភាពសោកសង្រេងយ៉ាងខ្លាំងនៅក្នុងក្រុមគ្រួសារ និងអ្នកគាំទ្រ ។ 

ជាមួយគ្នានេះ អ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្រនឹកស្រណោះដល់រូបកញ្ញា ខេមរៈ ស្រីពៅ នោះ គឺកញ្ញាស្លាប់ទាំងក្មេងខ្ចី ហើយទោះជាកញ្ញានៅក្មេងខ្ចីក៏ពិតមែន ក៏ជាកញ្ញាជាមនុស្សម្នាក់ ដែលមានចិត្តសន្ដោស សាងសីលទាន និងជួយកសាងសមិទ្ធិផលនានា ជាក់ស្ដែងបន្ទាប់ពីធ្វើមរណៈកាលទៅ មានអ្នកគាំទ្រម្នាក់ បានបង្ហាញសមិទ្ធផលចុងក្រោយរបស់កញ្ញា ខេមរៈ ស្រីពៅ ដែលជារូបសំណាក់ព្រះវិស្ណុ កសាងនៅឆ្នាំ ២០១៨ ទុកដាក់ក្នុងវត្តជោតនារាម(គរ) ៕
សហការី KBN

Advertisement
Click to comment

Leave a Reply

Your email address will not be published.