Connect with us

តារាជាតិ

ខេមរៈ សេរីមន្ត បង្ហាញទឹកមុខក្រៀមក្រំ មិននិយាយស្តី រងចាំសពរបស់ប្អូនស្រី…

រាជធានីភ្នំពេញ៖ ក្រោយពីរៀបចំរោងបុណ្យ និងពិធីបុណ្យសពរបស់កញ្ញា ខេមរៈ ស្រីពៅ រួចរាល់ហើយនោះ គេបានឃើញក្រុមគ្រួសាររបស់សព ក៏ដូចជាបងប្រុសរបស់នាង លោក ខេមរៈ សេរីមន្ត បានកំពុងតែទន្ទឹងរងចាំសពរបស់កូន ក៏ដូចជាប្អូនស្រី ដែលកំពុងតែត្រូវបានបញ្ជូនតាមយន្តហោះ ពីប្រទេសឥណ្ឌាមកកាន់គេហដ្ឋាន ដែលនឹងមកដល់ឆាប់ៗនេះ ។

ទោះជាយ៉ាងណាគេបានសង្កេតឃើញ ទិដ្ឋភាពដ៏ស្ងប់ស្ងាត់ និងទឹកមុខដ៏ក្រៀមក្រំ របស់ក្រុមគ្រួសារនៃសព ពិសេសគឺលោកខេមរៈ សេរីមន្ត ដែលលោកតែងតែស្រលាញ់ និង ព្យាយាមលើកស្ទួយប្អូនស្រីរហូតមក ពោរពេញទៅដោយទុក្ខសោកសង្រេងមកអាចកាត់ថ្លៃបាន ហើយគេបានឃើញលោក ឈរនៅក្នុងរោងបុណ្យសពរបស់ប្អូនស្រី ដោយមិននិយាយស្តីអ្វីឡើយ ហើយមហាជនភាគច្រើនយល់ថា នេះគឺជាការបាត់បង់ដ៏ធំមួយរបស់ក្រុមគ្រួសារលោក ដោយមិននឹកស្មានដល់៕

Advertisement
Click to comment

Leave a Reply

Your email address will not be published.