Connect with us

តារាជាតិ

ខេម អាចនឹងដើរចេញពីថោន ព្រោះបានបង្ហោះសារក្នុងហ្វេសប៊ូកថា “បើខ្ញុំនៅ អ្នកមិនថែរក្សា…”

ភ្នំពេញ៖ ក្រោយពីកសាងទ្រនំជាមួយនិងផលិតកម្មថោន អស់ជាង១០ឆ្នាំកន្លងមកនេះ តារាចម្រៀងសម្លេងស្អក ខេម ត្រូវបានគេឮដំណឹងខ្សិបខ្សៀវពេញបណ្តាញសង្គមហ្វេសប៊ូកថា លោកនឹងចាកចេញពីទ្រនំចាស់ ដែលនៅជាង១០ឆ្នាំនោះ ព្រោះតែមានការអាក់អន់ចិត្ត បន្តិចបន្តួចដោយសារតែគ្មានបទថ្មី សម្រាប់កសាងកេរ្តិ៍ឈ្មោះបន្តទៀត ។

ក្រោយពីមានការខ្សិបខ្សៀវរួចមក ធ្វើឲ្យអ្នកគាំទ្រជាច្រើនមិនអស់ចិត្ត រងចាំការបកស្រាយដោយផ្ទាល់ពីម្ចាស់សាមីខ្លួន។ មិនបានប៉ុន្មានផង ស្រាប់តែតារាចម្រៀងខេម បានបង្ហោះសារមួយ នៅក្នុងគណនីហ្វេសប៊ូករបស់ខ្លួន ដោយសម្តីទាំងនោះ អាចធ្វើឲ្យគេដឹងយ៉ាងច្បាស់ថា ខេម អាចនឹងចាកចេញពិតប្រាកដមែន។

នៅក្នុងសាររបស់ខេម បានសរសេរយ៉ាងដូច្នេះថា “ពេលខ្ញុំនៅ អ្នកមិនថែរក្សា តែបើខ្ញុំសម្រេចថាចាកចេញហើយមិនបាច់បញ្ជូនអ្នកណាមកនិយាយនឹងខ្ញុំទេ ។ បាយមួយគ្រាប់ខ្ញុំញាំមួយជីវិត តែបើបាយមួយចានឲ្យខ្ញុំហើយមើលងាយខ្ញុំវិញ បាយមួយគ្រាប់ក៏អាចធ្វើឲ្យខ្ញុំឆ្អែតដែរ អស់ចិត្ត ដល់ម៉ោងហើយ។”

តារាចម្រៀងខេម

ទោះជាយ៉ាងណា សារដែលខេមបានបង្ហោះ គឺជាការព្រមាន ឬយ៉ាងណានោះ នៅមិនទាន់មានការបកស្រាយណាមួយ ពីផលិតកម្មថោននោះឡើយ ៕

តារាចម្រៀងខេម
តារាចម្រៀងខេម
តារាចម្រៀងខេម

Advertisement