Connect with us

តារាជាតិ

សម្ដេចតេជោ ហ៊ុន សែន សរសើរ សុគន្ធ និសា ក្រោយនាងបង្ហើរសំនៀងបទ «ទុក្ខស្រីប្តីព្រាត់» (វីដេអូ)

សិល្បៈ៖ ម្សិលមិញនេះ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សុគន្ធ និសា បានចូលរួមកម្មវិធី ចម្រៀងគ្រួសារខ្មែរ ដោយបកស្រាយបទចម្រៀងជាច្រើនដូចជា បទ «ទុក្ខស្រីប្តីព្រាត់« បទ «ស្ពានសាងស្នេហ៍» បទ «ចម្ការសំរោង» និងបទ «មាតាដៃមួយរយ»។

ខណៈពេលដែលនាងបង្ហើរសំនៀងបកស្រាយបទចម្រៀង “ទុក្ខស្រីប្តីព្រាត់” ស្រាប់តែ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានពោលពាក្យសរសើរថា នាង ពិតជាបកស្រាយចម្រៀងមួយបទនេះ បានយ៉ាងល្អ និងពីរោះ។

ទាំងនេះពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយសម្រាប់អ្នកនាង ព្រោះមិននឹកស្មានថា នាងបកស្រាយបទចម្រៀងមួយបទនេះ ធ្វើឲ្យសម្តេចពេញចិត្ត និងពោលពាក្យសរសើររូបនាង តាមរយៈការLiveផ្ទាល់ដូច្នេះសោះ ៕

សហការី KBN

Advertisement