Connect with us

តារាជាតិ

ស្រស់ស្អាតដូចទេវតា! ព្រះនាងតូច នរោត្តម ចេនណា គ្រងឈុតរបាំមួយនេះផ្ទុះការគាំទ្រពីមហាជន

ភ្នំពេញ ៖ ប្រិយមិត្តភាគច្រើនមិនថាចាស់ក្មេង ប្រាកដជាបានស្គាល់ និងជ្រាបខ្លះៗរួចមកហើយពីព័ត៌មានមួយចំនួនដែលទាក់ទងនឹងព្រះនាងតូច នរោត្តម ចេនណា ដែលព្រះនាងពោរពេញទៅដោយទេពកោសល្យក្នុងការច្រៀង និងរាំបាននូវរបាំបុរាណខ្មែរយ៉ាងស្ទាត់ជំនាញ ខណៈដែលមហាជនជាច្រើនរំពឹងថានាថ្ងៃអនាគតព្រះនាងតូច ចេនណា នឹងបានពាំនាំនូវប្បធម៌ របាំបុរាណខ្មែរ និងសិល្បៈខ្មែរដើម្បីឲ្យអន្តរជាតិ និងពិភពលោកស្គាល់បានកាន់តែច្បាស់ពីកម្ពុជាផងដែរ។

អ្វីដែលកាន់តែធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាងនេះនោះ នៅពេលថ្មីៗនេះគេបានឃើញព្រះនាងតូច នរោត្តម ចេនណា បានបង្ហោះរូបភាពជាច្រើនសន្លឹកស្ថិតក្នុងសំលៀកបំពាក់របាំបុរាណខ្មែរមួយបែប និងមានការគ្រងស្បៃធំ ដែលប្រជាជនខ្មែរជាទូទៅបានដឹងថាស្បៃធំរបស់ខ្មែរត្រូវបានបាត់បង់ជាយូរយារណាស់មកហើយ ហើយពេលនេះត្រូវបានព្រះនាងតូចគ្រងឡើងវិញ ជាហេតុដែលមហាជនហាក់មានការសប្បាយចិត្ត និងផ្ទុះការសរសើរ រួមទាំងមានការគាំទ្រជាខ្លាំងផងដែរចំពោះព្រះនាងតូចអង្គនេះផងដែរ៕

សូមអញ្ជើញប្រិយមិត្តទស្សនារូបភាពដូចខាងក្រោម៖

Advertisement