Connect with us

តារាជាតិ

ទ្រាំមិនបាន! ម៉េង កែវពេជ្ជតា បង្ហោះសារសូមឲ្យតារាហាយសូ ឈប់បង្ហោះម្ហូបអាហារញ៉ាំតាមបណ្តាញសង្គមព្រោះតែហេតុផលមួយនេះ…!

ភ្នំពេញ ៖ តារាចម្រៀងស្រីជើងចាស់ដែលមានទឹកដមសំនៀងផ្អែមពីរោះមិនចេះរីងស្ងួត អ្នកនាង ម៉េង កែវពេជ្ជតា តែងតែទទួលបានការគាំទ្រពីសំណាក់មហាជនអ្នកចូលចិត្តវិស័យចម្រៀង គួបផ្សំជាមួយនឹងទេពកោសល្យសិល្បៈពីក្មេងមកផង ធ្វើឲ្យតារាស្រីមួយរូបនេះត្រូវបានអ្នកគាំទ្រកត់ឈ្មោះទុកក្នុងក្រអៅបេះដូងផងដែរ។

យ៉ាងណាមិញនៅក្នុងវិបត្តិដែលប្រទេសកម្ពុជាកំពុងតែជួបប្រទះនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ប្រជាពលរដ្ឋជាច្រើនមិនថាទាំងនៅទីក្រុងភ្នំពេញ ឬនៅតាមជនបទស្រុកស្រែចម្ការនោះឡើយ គឺពួកគាត់កំពុងតែជួបប្រទះនូវបញ្ហាសេដ្ឋកិច្ចជាខ្លាំងជាពិសេសគឺស្បៀងអាហារការហូបចុកប្រចាំថ្ងៃតែម្ដង ដែលធ្វើឲ្យមានការយ៉ាប់យ៉ឺនកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។

ក្នុងពេលជាមួយគ្នានេះដែរ គេបានឃើញតារាចម្រៀងជើងចាស់ខាងលើបានធ្វើការបង្ហោះសារមួយចំនួនដោយបានស្នើសុំឲ្យតារាសិល្បៈហាយសូទាំងឡាយដែលធ្លាប់តែធ្វើការ Live ឬថតវីដេអូសំញ៉ែង បង្ហាញពីម្ហូបអាហារ Brand សម្បូរហូរហៀរគួរតែបញ្ឃប់ការធ្វើបែបនេះទៀត ព្រោះវាអាចប៉ះពាល់ទៅដល់អ្នកដែលគាតមិនមានអ្វីទទួលទាននៅក្នុងកាលទេសៈបែបនេះ។

អ្នកនាង ម៉េង កែវពេជ្ជតា បានរៀបរាប់យ៉ាងដូច្នេះថា «សូមតារា តារា ហាយសូទាំងឡាយល្មមបញ្ឃប់ការបង្ហោះរូបភាព និងសម្តីបង្ហាញពីម្ហូបអាហារ Brand សំបូរហូរហៀរទៀតទៅ អាណិតគ្នាអ្នកអត់អីហូបផងកុំខ្លាចគេមិនដឹងថាខ្លួនអ្នកមាននោះ សូមអរគុណ!»៕

Advertisement