Connect with us

តារាជាតិ

ចប់បាត់! ទើបតែផុសថាសមាជិកក្នុងផ្ទះមានអាការៈមិនស្រួល ពេលនេះតារាកំប្លែងកញ្ញា យ៉េ យ៉េ វិជ្ជមានកូវីដ-១៩

ភ្នំពេញ ៖ ជារឿងមួយដែលគួរឲ្យព្រួយបារម្ភបំផុត ខណៈកញ្ញា យ៉េ យ៉េ តារាកំប្លែងមួយរូបដែលត្រូវបានមហជនធ្លាប់ស្គាល់ និងធ្លាប់តាមដានការសម្តែងរបស់នាងជាក្រុមតាមរយៈទូរទស្សន៍ក្នុងស្រុកជាច្រើនផងដែរ ហើយនៅពេលនេះនាងបានប្រកាសថាខ្លួនបានធ្វើតេស្តសំណាកវិជ្ជមានកូវីដ១៩ទៅហើយ។

យ៉ាងណាមិញតារាកប្លែងភេទទីបីរូបនេះធ្លាប់បានបង្ហោះសារកាលពី ៤ថ្ងៃមុនថាខ្លួនពិតជាមានការពិបាកបែងចែងណាស់រវាងជំងឺកូវីដ១៩ និងជំងឺផ្តាសាយ ស្រូបពេលនាងបានការពារខ្លួនយ៉ាងខ្ជាប់ខ្ជួនពីជំងឺនេះទៀតផងដោយនាងបញ្ជាក់ថា ខ្លួនមិនទទួលការងារ និងមិនចេញក្រៅអស់រយៈពេលមួយខែ១០ថ្ងៃទៅហើយនោះក្រៅតែពីទៅផ្សារយូរៗម្តង។ ហើយនាពេលនេះផងដែរ សមាជិកក្នុងគ្រួសាររបស់នាងមានអាការៈមិនស្រួលស្ទើរគ្រប់ៗគ្នា ពេលនោះនាងថែមទាំងមានបំណងចង់ទៅធ្វើតេស្តទៀតដើម្បីឲ្យអស់ចិត្ត។

ក៏ប៉ុន្តែជារឿងមួយដែលគួរឲ្យសោកស្តាយនៅថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២១ នេះកញ្ញា យ៉េ យ៉េ បានប្រកាស និងបង្ហោះនៅលើបណ្តាញសង្គមថាខ្លួនបានវិជ្ជមានកូវីដ១៩ ដែលធ្វើឲ្យមិត្តភក្តិអ្នករួមសិល្បៈ រួមទាំងមហាជនជាច្រើនមានការភ្ញាក់ផ្អើល សោកស្តាយ និងជូនពរឲ្យតារាកំប្លែងខាងលើនេះឆាប់បានជាសះស្បើយឡើងវិញថែមទៀតផង៕

Advertisement