Connect with us

តារាជាតិ

ពៅ បញ្ញាពេជ្រ ដាច់ចិត្តស្រែកសួរព្រហ្មលិខិតថា តើពេលណាទើបខ្លួនអាចដើរវិញបាន?

ភ្នំពេញ ៖ អតីតតារាចម្រៀងដែលមានឈ្មោះបោះសម្លេងកាលពីប៉ុន្មានឆ្នាំកន្លងទៅ កញ្ញា ពៅ បញ្ញាពេជ្រ ត្រូវបានជនមិនស្គាល់មុខបាញ់ប្រហារមកលើរូបនាង បណ្តាលឲ្យតារាស្រីរូបនេះធ្លាក់ខ្លួនពិការរហូតមកទល់សព្វថ្ងៃ ជាហេតុធ្វើឲ្យនាងមិនអាចដើរបានឡើងវិញដូចកាលគ្រាដើម។

ថ្វីបើខ្លួនដើរមិនទាន់បាន ប៉ុន្តែ បញ្ញាពេជ្រ ហាក់ដូចជារឹងមាំ និងប្រឹងប្រែងជម្នះជាទីបំផុតនៅក្នុងជីវិតដោយនាងនៅតែព្យាយាមធ្វើយ៉ាងណាតាមការណែនាំរបស់គ្រូពេទ្យ ហើយមកទល់នឹងពេលបច្ចុប្បន្ននេះគេបានឃើញនាងលេចមុខសារជាថ្មីនៅក្នុងវិស័យជាអ្នកលក់អនឡាញ ដែលធ្វើឲ្យមហាជនជាច្រើនមានការអាណិតអាសូរចំពោះរូបនាងជាខ្លាំង។

ក៏ប៉ុន្តែនៅមុននេះបន្តិច កញ្ញា ពៅ បញ្ញាពេជ្រ ព្រោះតែអត់ទ្រាំនឹងការដើរបែបនេះមិនបានទៅទៀត នាងសម្រេចចិត្តបង្ហោះសារបែបនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា «ចង់សួរព្រហ្មលិខិតថា កាលបានដើរវិញបាន? ឬបានត្រឹមតែស្រមៃមិនអាចដូចដើមឡើយ?»

ក្រោយពេលនាងបង្ហោះសារនេះមិនទាន់បានប៉ុន្មានផង មានបណ្តាមហាជនជាច្រើនបានបង្ហាញក្ដីអាណិតអាសូរដោយលើកឡើងថាមិនគួរណានាងជួបបញ្ហាបែបនេះសោះ ដោយពួកគេបានជូនពរឲ្យ កញ្ញា ពៅ បញ្ញាពេជ្រ អាចដើរវិញបានដូចដើមឡើងវិញផងដែរ៕

Advertisement