Connect with us

តារាជាតិ

ហេតុតែស្រលាញ់ប្អូន បងប្រុសចំប៉ីខ្មៅ បានសរសេរថា “បើអាចសុខចិត្តជាប់គុក ជំនួសប្អូន…”

ក្រោយពីមានការចាប់ខ្លួន បុរសភេទទី៣ ចំប៉ីខ្មៅ ដែលមានឈ្មោះពិត យិន ហេង ពីបទជេរប្រមាថជាតិសាសន៍ខ្មែរ ល្បីកក្រើកលើបណ្តាញសង្គមហ្វេសប៊ូក ទាំងមហាជនទូទៅ ក៏ដូចជាមន្ត្រីធំៗរួចមក ថ្មីៗនេះ បងប្រុសរបស់ចំប៉ីខ្មៅ ដែលមានហ្វេសប៊ូកឈ្មោះថា កូន នាគ តូច បានចូលទៅ ធ្វើការខមិនថា ខ្លួនសុំចូលគុុកជំនួសប្អូន។

ក្រោយពីគេបានកត់សម្គាល់ឃើញ ខមិនមួយដែលបានសរសេរដោយឈ្មោះ កូន នាគ តូច ដែលអះអាងថា ខ្លួនជាបងរបស់យិន ហេង ហៅចំប៉ីខ្មៅ បានរៀបរាប់ថា “បើអាច ខ្ញុំសុំជាប់គុកជំនួសប្អូនរបស់ខ្ញុំ យិន ហេង” ។

ទោះជាយ៉ាងណា ច្បាប់គឺជាច្បាប់ មិនអាចដោះដូរបានដូចរបស់ប្រើប្រាស់នោះឡើយ តែទោះជាយ៉ាងណា នេះគឺជាទឹកចិត្តរបស់បងប្រុស ដែលស្រលាញ់ប្អូន និងការពារប្អូនរបស់ខ្លួន ៕

បងប្រុសរបស់ចំប៉ីខ្មៅ
បងប្រុសចំប៉ីខ្មៅ ថតជាមួយចំប៉ីខ្មៅ
ខមិនរបស់បងប្រុសចំប៉ីខ្មៅ ដែលសុំជាប់គុគជំនួសប្អូន

Copyright © 2020 KBN Komsan.