Connect with us

តារាជាតិ

ស្លុតចិត្ត! ស៊ិន ឧត្តមផល្លា កំពុងរស់នៅជាមួយជំងឺមហារីកកូនកណ្តុរដំណាក់កាលចុងក្រោយ!

ភ្នំពេញ ៖ តារាចម្រៀងស្រីដែលចេះចៀងទាំងភាសាខ្មែរ ចិន និងអង់គ្លេស អ្នកនាង ស៊ិន ឧត្តមផល្លា បានចេញមុខមកបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ពេលនេះខ្លួននាងកំពុងតែរស់នៅជាមួយនឹងជំងឺមហារីកដំណាក់កាលចុងក្រោយ ដែលមិនដែលមាននរណាម្នាក់បានដឹងពីរឿងមួយនេះឡើយ ទើបតែនាងដាច់ចិត្តបង្ហោះសារនោះធ្វើឲ្យមិត្តភក្តិ រួមទាំងអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងដំណឹងមួយនេះ។

គួរជម្រាបផងដែរថា អ្នកនាង ស៊ិន ឧត្តមផល្លា បានព្យាយាមលាក់បាំងការពិតចំពោះរឿងមួយនេះជាយូរមកហើយ ដោយទើបតែពេលថ្មីៗនេះនាងបានសម្រេចចិត្តច្បាស់លាស់មួយថាត្រូវតែហ៊ានបង្ហាញការពិតមួយនេះឲ្យគ្រប់គ្នាបានដឹង និងបំបាត់ចម្ងល់ពីមហាជនដែលខានឃើញនាងលេចមុខក្នុងវិស័យសិល្បៈ។

តារាចម្រៀងខាងលើបានសរសេររៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា «បងប្អូនតែងតែសួរខ្ញុំថា តើខ្ញុំកើតអ្វីមែនទេ? ឥឡូវនេះខ្ញុំសម្រេចចិត្តថាបង្ហាញការពិតហើយ គឺខ្ញុំកំពុងតែរស់នៅជាមួយជំងឺមហារីកដំណាក់កាលចុងក្រោយ ហើយក្នុងចិត្តចិត្តខ្ញុំគ្រាន់តែចង់ឃើញកូនៗខ្ញុំមានប្ដីមានប្រពន្ធ រួមហើយចាំយកខ្ញុំទៅពេលណាក៏បានដែរ»។

បន្ទាប់ពីអ្នកនាង ស៊ិន ឧត្តមផល្លា បង្ហោះសារនោះរួចគេសង្កេតឃើញមានបណ្តាមិត្តភក្តិអ្នករួមសិល្បៈជាច្រើនបានចូលទៅខំមិនលើកទឹកចិត្ត និងសម្តែងក្ដីអាណិតអាសូរចំពោះនាង រួមទាំងជូនពរឲ្យតារាចម្រៀងខាងលើឆាប់បានជាសះស្បើយដូចដើមវិញថែមទៀតផង៕

Advertisement