Connect with us

តារាអន្តរជាតិ

Breaking News: តារាកំប្លែងល្បីឈ្មោះប្រចាំប្រទេសថៃលោក Aunt Khom ទទួលមរណភាពមុននេះដោយសារជំងឺកូវីដ១៩

តារាកំប្លែងដ៏ល្បីល្បាញក្នុងប្រទេសថៃ លោក Khom Chauncheun ហៅ Aunt Khom បានទទួលមរណភាពហើយ នៅវេលាម៉ោង ៧ និង ៣០នាទីព្រឹក ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២១ ដោយសារជំងឺកូវីដ១៩ ។ នេះបើតាមការផ្ដល់ដំណឹងពីសំណាក់កូនស្រីរបស់លោក ទៅកាន់សារព័ត៌មានក្នុងប្រទេសថៃ​។

កាលពីថ្ងៃទី ២៩ ម្សិលមិញនេះ កូនស្រីរបស់លោក Aunt Khom បានបង្ហោះរូបថតឪពុករបស់ខ្លួនដេកស្លូកស្លឹងពុំដឹងខ្លួន ។

សូមបញ្ជាក់ថា លោក Aunt Khom បានទទួលមរណភាពក្នុងវ័យ ៦៣ឆ្នាំ បន្ទាប់ពីបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២១ ៕

Advertisement