Connect with us

តារាអន្តរជាតិ

អ្នកគាំទ្រស្រក់ទឹកភ្នែកពេលឃើញសកម្មភាពចុងក្រោយរបស់តារាកំប្លែង Khom Chauncheun ពេលចេញទៅព្យាបាលជំងឺកូវីដ១៩ (វីដេអូ)

តារាកំប្លែងដ៏ល្បីល្បាញក្នុងប្រទេសថៃ លោក Khom Chauncheun ហៅ Aunt Khom បានទទួលមរណភាពហើយ នៅវេលាម៉ោង ៧ និង ៣០នាទីព្រឹក ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២១ ដោយសារជំងឺកូវីដ១៩ ។

ការស្លាប់របស់លោក Khom Chauncheun បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញបណ្ដាញប្រទេសថៃ ដែលនេះគឺជាការបាត់បង់ធន់ធានអ្នកសិល្បៈមួយរូបប្រចាំប្រទេស ។

ជាមួយគ្នានេះដែរ បន្ទាប់ពីតារាកំប្លែងខាងលើទទួលមរណភាពទៅ សមាជិកគ្រួសាររបស់លោក បានបង្ហោះវីដេអូចុងក្រោយ ដែលលោកបានចេញទៅផ្ទះ ទៅព្យាបាលនៅមន្ទីរពេទ្យ ។

គួរបញ្ជាក់ថា សពរបស់លោក Khom Chauncheun ត្រូវបានដាក់ធ្វើបុណ្យនៅវត្ត Phra Si Mahathat Woramahawihan តាមប្រពៃណី ដោយមានការចូលរួមដោយមនុស្សតិចតួចបំផុត ៕

Advertisement