Connect with us

តារាជាតិ

តារាសម្តែង គៀត សុវណ្ណាឡាង ជួបទុកធំដោយហេតុលោកប៉ាជាទីគោរពបាត់បង់ជីវិត!

ភ្នំពេញ ៖  កញ្ញា គៀត សុវណ្ណាឡាង ដែលត្រូវបានមហាជនស្គាល់ថាជាតារាសម្តែង និងតារាចម្រៀង ពេលនេះនាង និង ក្រុមគ្រួសារកំពុងជួបទុក្ខជាទម្ងន់ដោយសារលោកប៉ាជាទីគោរពស្រលាញ់ស្មើនឹងជីវិតបានស្លាប់បាត់បង់ជីវិតទៅហើយ។

កាលពីល្ងាចថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ ២០២១ នេះ លោកប៉ារបស់ កញ្ញា គៀត សុវណ្ណាឡាង គឺលោក សុខ ជា បានទទួលមរណភាពហើយ ក្នុងជន្មាយុ ៥៣ ឆ្នាំ ដោយសារ រោគាពាធ ខណ:សពរបស់លោកត្រូវបានតម្កល់នៅផ្ទះ ចំណែកឯក្រុមគ្រួសារបានត្រឹមឲ្យព្រះសង្ឃសូត្រមន្តឧទ្ទិសកុសល រួមទាំងធ្វើការបង្សុកូល តាមរយៈបណ្ដាញសង្គមដោយសារបញ្ហាជំងឺកូវីដ-១៩។

គួរបញ្ជាក់ផងដែរថាមុននឹងលេចចេញនូវដំណឹងដ៏សែនសោកសៅនេះផងដែរ កញ្ញា គៀត សុវណ្ណាឡាងធ្លាប់ប្រកាសចង់កាត់អាយុខ្លួន ១០ ឆ្នាំ ដើម្បីប្ដូរជាមួយនឹងលោក ឪពុកដែលកំពុងតែឈឺនៅធ្ងន់ធ្ងរ៕

Advertisement