Connect with us

ព័ត៌មានជាតិ

ធ្ងន់ក! បន្ទាប់ពីភ្នំពេញ ពេលនេះខេត្តកណ្តាលមានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេក្នុងរយៈពេលត្រឹមតែ២៤ម៉ោង!

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២១ នេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានចេញសេចក្ដីប្រកាសទាំងព្រឹកថា បន្ទាប់ពីរាជធានីភ្នំពេញ គឺខេត្តកណ្តាលមានអ្នកឆ្លងជំងឺកូវីដ១៩ច្រើនជាងគេត្រឹមតែរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ខណៈដែលម្សិលមិញនេះខេត្តបន្ទាយមានជ័យជាខេត្តដែលមានអ្នកឆ្លងច្រើនជាងគេបន្ទាប់ពីរាជធានីភ្នំពេញ។

យ៉ាងណាមិញ មកទល់នឹងពេលនេះគេនៅមិនទាន់ដឹងចំនួន ឬទិន្នន័យនៃអ្នកឆ្លងសរុបទូទាំងប្រទេសនៅឡើយទេ ខណៈគេដឹងត្រឹមតែថាខេត្តកណ្តាល និងរាជធានីភ្នំពេញមានអ្នកវិជ្ជមានជំងឺកូវីដ១៩ច្រើនជាងគេបំផុត៕

Advertisement