Connect with us

ព័ត៌មានជាតិ

មិនមែនជារឿងលេងសើច! អ្នកនៅភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ បើគ្មានការចាំបាច់កុំចេញពីផ្ទះ!

រាជធានីភ្នំពេញ ៖ កាលពីយប់ថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានចេញសេចក្ដីប្រកាសជាបន្ទាន់មួយ ដោយបានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋនៅទីតាំងមួយនេះមិនមានការអ្វីចាំបាច់នោះទេ សូមកុំចេញពីក្រៅផ្ទះឲ្យសោះ ព្រោះទីតាំងនេះកំពុងតែស្ថិតនៅក្នុងតំបន់ក្រហម ជាតំបន់ដែលមានអ្នកឆ្លងកូវីដ១៩ច្រើន។

អាជ្ញាធរក៏បានប្រកាសអំពាវនាវថា សូមបងប្អូននៅក្នុងភូមិខាងលើនេះ យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទាក់ទងទៅលេខ ១១៥!៕

Advertisement