Connect with us

ព័ត៌មានជាតិ

ហួសថ្លែង! ពលករខ្មែរមកពីថៃ ចំនួន ០៥នាក់រកឃើញមានវិជ្ជមានកូវីដ-១៩នៅក្នុងស្រុកសង្កែ!

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២១ នេះរដ្ឋបាលខេត្តបាត់ដំបង បានធ្វើសេចក្ដីប្រកាសថ្មីមួយដោយអាជ្ញាធរបានរកឃើញមានពលករចំនួន ០៥នាក់ដែលទើបនឹងមកពីប្រទេសថៃមានវិជ្ជមានកូវីដ១៩ ខណៈដែលបច្ចុប្បន្ននេះបុគ្គលទាំង០៥នាក់ត្រូវបានយកទៅដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ។

អាជ្ញាធរក៏បានអំពាវនាវទៅដល់អ្នកពាក់ព័ន្ធទាំងអស់សូមឲ្យមានការធ្វើចត្តាឡីស័ក និងត្រូវតាមដានសុខភាពខ្លួនឲ្យបានត្រឹមត្រូវផងដែរ ដើម្បីចៀសវាងការចម្លងបន្តទៅទៀត៕

Advertisement