Connect with us

ព័ត៌មានជាតិ

ភូមិចំនួន ៣ នៅខណ្ឌច្បារអំពៅ ដែលមានអ្នកឆ្លងកូវីដ១៩ ច្រើនជាងគេ

ភ្នំពេញ៖ នេះបើយោងតាមការចេញផ្សាយរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី៤ ខែឧសភា​ ឆ្នាំ២០២១ បានអោយដឹងថា មានភូមិចំនួន ៣ននៅក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ដែលមានអ្នកឆ្លងច្រើនជាងគេ។ ក្នុងនោះមានភូមិ៖

– ភូមិដើមចាន់/១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ
-​ ភូមិកណ្តាល/១ សង្កាត់ច្បារអំពៅទី២​ ខណ្ឌច្បារអំពៅ
– ភូមិដើមស្លែង/១ សង្កាត់ច្បារអំពៅទី២​ ខណ្ឌច្បារអំពៅ

សូមបងប្អូននៅក្នុងភូមិខាងលើនេះ ពាក់ម៉ាស់ រក្សាគម្លាត និង យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ​ទាក់ទងទៅលេខ ១១៥៕

Advertisement