Connect with us

ព័ត៌មានជាតិ

ទីបំផុតបានដឹងពីមូលហេតុ ដែលនាំឲ្យរកឃើញអ្នកឆ្លងកូវីដ១៩ ច្រើនរយនាក់ក្នុងមួយថ្ងៃៗ ក្នុងប្រទេសយើងហើយ

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ សង្កេតឃើញថា កម្ពុជា បានរកឃើញចំនួន អ្នកវិជ្ជមានកូវីដ១៩ ជាច្រើនរយនាក់ ក្នុងមួយថ្ងៃៗ ហើយមូលហេតុដែលធ្វើឲ្យតួលេខនៃឆ្លងមានការកើនឡើងបែបនេះ គឺដោយសារតែការប្រើម៉ាស៊ីនតេស្ត SARS-CoV-2 Rapid Antigen Test ដែលមានសមត្ថភាពដឹងវិជ្ជមាន ឬអវិជ្ជមាន ឆាប់រហ័សបំផុត ត្រឹមតែរយៈពេល ១៧នាទីប៉ុណ្ណោះ ។

ឯកឧត្តម ហុក គឹមចេង អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាល បានបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យតួលេខនៃឆ្លងមានការកើនឡើង គឺដោយសារប្រើម៉ាស៊ីនតេស្តរហ័ស SARS-CoV-2 Rapid Antigen Test ទៅលើអ្នកសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ មានសមត្ថភាពអាចរកឃើញអ្នកមានវិជ្ជមាន ឬអវិជ្ជមានក្នុងរយៈពេល១៥នាទី ក្រោយធ្វើតេស្តរួច និងបានបញ្ជូនវត្ថុសំណាកទៅមន្ទីរពិសោធន៍។

ឯកឧត្តមបានបន្តថា ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហមគឺជាតំបន់ហានិភ័យខ្ពស់អាត្រានៃការតេស្តរកអ្នកឆ្លងវីរុសកូវីដ-១៩ ពី១០ភាគរយ ឬលើស១០ភាគរយទៅទៀត ។
ម៉្យាងទៀត ដោយសាររាជរដ្ឋាភិបាល ពិសេសអាជ្ញាធរចេញវិធានការបិទខ្ទប់តំបន់មានហានិភ័យខ្ពស់បានទាន់ពេលវេលា ទើបយើងអាចមានលទ្ធភាពតេស្តរកអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដើម្បីកាត់ផ្ដាច់ខ្សែចម្លងវីរុសកូវីដ-១៩ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ៕

Advertisement