Connect with us

ព័ត៌មានជាតិ

អ្នកនៅក្នុងភូមិទាំង ៨នេះ បើអាចសូមកុំចេញក្រៅអី ហានិភ័យខ្លាំងណាស់!

ភ្នំពេញ ៖ នាថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២១ នេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានចេញសេចក្ដីប្រកាសសារជាថ្មីម្តងទៀតជូនទៅដល់បងប្អូនជនរួមជាតិ ជាពិសេសបងប្អូនដែលស្ថិតនៅក្នុងទីតាំងហានិភ័យងាយរងគ្រោះខ្លាំងពីជំងឺកូវីដ១៩ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវយកចិត្តទុកដាក់តាមដានសុខភាពខ្លួនឲ្យបានខ្ជាប់ខ្ជួនជាទីបំផុត ជាពិសេសគឺភូមិទាំង ៨ នេះ ដែលមានដូចជា៖

🔴 ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ
🔴 ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ
🔴 ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ
🔴 ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ
🔴 ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី ២ ខណ្ឌច្បារអំពៅ
🔴 ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ
🔴 ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ
🔴 ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។

អាជ្ញាធរក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋនៅទីតាំងខាងលើត្រូវ យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទាក់ទងទៅលេខ ១១៥!៕

Advertisement