Connect with us

ព័ត៌មានអន្តរជាតិ

ទប់ចិត្តពុំបាន! ថៃប្រាប់ឲ្យពលរដ្ឋខ្លួនប្រញាប់ចាកចេញពីប្រទេសឥណ្ឌាជាបន្ទាន់!

ថៃ ៖ កាលពីថ្ងៃចន្ទ កន្លងទៅនេះស្ថានទូតប្រចាំប្រទេសថៃនៅក្នុងទីក្រុង ញូវដេលី បានស្នើសុំឲ្យបងប្អូនប្រជាជនថៃទាំងអស់ត្រូវតែប្រញាប់ចាកចេញពីប្រទេសឥណ្ឌាឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ខណៈដែលប្រទេសឥណ្ឌាពេលនេះកំពុងតែជួបប្រទះវិបត្តិជំងឺកូវីដ១៩រីកសាយភាយ និងមានការឆ្លងកាន់តែធ្ងន់ធ្ងរបំផុតផងដែរ។

ជាមួយគ្នានោះដែរ ស្ថានទូតប្រចាំប្រទេសថៃក៏បានបញ្ជាក់ថា ប្រជាជនថៃដែលមិនមានការចាំបាច់នៅក្នុងប្រទេសឥណ្ឌាគួរតែរួសរាន់ចុះឈ្មោះធ្វើការវិលត្រឡប់ទៅកាន់ប្រទេសថៃវិញតាមយន្តហោះដែលធ្វើការគ្រោងហោះហើរពីទីក្រុង Chennai នៅថ្ងៃសៅរ៍ខាងមុខនេះ និងចេញពីទីក្រុង ញូវដេលី នៅថ្ងៃទី១៥ខែនេះផងដែរ។

គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌានាពេលនេះកំពុងតែរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីរលកសូណាមិនៃជំងឺកូវីដ១៩ ដែលបណ្តាលឲ្យប្រជាជនរាប់សែននាក់ បានស្លាប់ និងរាប់លាននាក់ត្រូវបានឆ្លងផងដែរ ជាមួយនឹងការខ្វះខាតទាំងឧបករណ៍ជំនួយដង្ហើម ខ្វះថ្នាំសង្កូវ ធ្វើឲ្យប្រទេសដែលមានប្រជាជនច្រើនលំដាប់ទីពីរនៅលើពិភពលោកមួយនេះហាក់មានការលំបាកខ្លាំងឡើងៗផងដែរ៕

ប្រភព ៖ Bangkok Post

Advertisement