Connect with us

ព័ត៌មានជាតិ

កាន់តែផ្ទុះ! ភូមិចំនួន ០៣ ក្នុងសង្កាត់ច្បារអំពៅ មានអ្នកឆ្លងកូវីដ-១៩ច្រើនហួសការស្មាន!

ភ្នំពេញ ៖ នាល្ងាចថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២១ នេះអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានចេញសេចក្ដីប្រកាសជាបន្ទាន់ថ្មីមួយទៀតជូនទៅដល់សាធារណៈជនដោយសូមឲ្យប្រជាពលរដ្ឋដែលស្ថិតនៅក្នុងភូមិដើមចាន់, ភូមិកណ្តាល និងភូមិដើមស្លែង ក្នុង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ត្រូវតាមដានសុខភាពខ្លួនឲ្យបានត្រឹមត្រូវ និងមិនត្រូវចេញពីផ្ទះនោះទេ ប្រសិនបើគ្មានការចាំបាច់។

អាជ្ញាធរក៏បានអំពាវនាវផងដែរថា សូមបងប្អូននៅក្នុងភូមិខាងលើនេះ ពាក់ម៉ាស់ រក្សាគម្លាត និង យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទាក់ទងទៅលេខ ១១៥!៕

Advertisement