Connect with us

តារាជាតិ

សាឡាត់ ស្រីឡាង ដាក់ពាក្សប្ដឹងភរិយាម្ចាស់ផលិតកម្ម LD ក្រោយបរិហារកេរ្តិ៍នាង ថាសាហាយស្មន់ជាមួយប្តីរបស់ខ្លួន

ភ្នំពេញ៖ ក្រោយពីម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ «Panhchaka June» ដែលត្រូវជាភរិយា របស់លោក លៀក លីដា ម្ចាស់ផលិកម្ម LD បង្ហោះហ្វេសប៊ុកបរិហារកេរ្តិ៍នាង ថាសាហាយស្មន់ជាមួយប្តីរបស់ខ្លួនជាបន្តបន្ទាប់មក ដោយទ្រាំនឹងទង្វើដដែលនេះលែងបាន ខណៈនេះ តារាសម្តែងសាឡាត់ ស្រីឡាង បានដាក់ពាក្យប្ដឹងម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ «Panhchaka June» ដែលត្រូវជាភរិយារបស់លោក លៀក លីដា ម្ចាស់ផលិកម្ម LD នោះហើយ។

សាឡាត់ ស្រីឡាង

ជាមួយពាក្យបណ្ដឹង២សន្លឹក តារាសម្តែងសាឡាត់ ស្រីឡាង បានសរសេររៀបរាប់នៅលើគណនីហ្វេសប៊ុក របស់នាងថា៖ «តាមពិតបើតាមចរិតរបស់ខ្ញុំ គឺខ្ញុំត្រូវតបតតាំងពីដំបូងម្ល៉េះ។ តែក្រោយពីពិភាក្សាគ្នា ជាមួយបងគឹមសួរ ធ្វើឲ្យខ្ញុំគិតយល់ថា ការតបតមិនមែនជាដំណោះស្រាយមួយដ៏ល្អទេ ដោយសារតែអ្នក ដែលចូលរួមវិភាគ និងកាត់ក្តីទាំងនោះ មិនមែនជាតុលាការដ៏សុក្រឹតនោះទេ តែវាប្រៀបដូចជា យកកេរ្តិ៍ខ្មាស់របស់ខ្លួនឯង មកដាក់តាំងបង្ហាញជាសាធារណៈ ដើម្បីឲ្យប្រជាជនបានឃើញតែប៉ុណ្ណោះ»។

សាឡាត់ ស្រីឡាង

តារាសម្ដែងរូបនេះ បានបន្តថា «ដូចនេះខ្ញុំសូមពឹងផ្អែកលើផ្នែកច្បាប់ ដើម្បីជួយរកដំណោះស្រាយ មួយដ៏ល្អសម្រាប់ពួកយើង ។ ខ្ញុំនឹងពិចារណា ដកពាក្យបណ្តឹងនេះវិញ នៅពេលដែលបងឈប់បន្ត បំភ្លៃបរិហារកេរ្តិ៍ ខ្ញុំដោយមិនមានភស្តុតាង ជាក់លាក់បែបនេះទៀត។ នេះមិនមែនជាការព្រមានទេ តែវាជាវិធីដ៏ល្អមួយ ដើម្បីរកផ្លូវចេញមួយដ៏សន្តិវិធី ។ ភ្លើងកំពុងតែឆាបឆេះ សូមឈប់បន្តចាក់សាំងលើភ្លើងទៀតទៅ សូមឈប់បន្តរំខានជិវិតរស់នៅ និងជិវិតសិល្បះរបស់ខ្ញុំតទៀតទៅ»។

Soth Panchaka

ពាក្យបណ្ដឹង២សន្លឹក របស់តារាសម្តែងសាឡាត់ ស្រីឡាង មានខ្លឹមសារដើមទាំងស្រុង ដូចខាងក្រោម៖

សាឡាត់ ស្រីឡាង

Advertisement