Connect with us

តារាជាតិ

តារាចំរៀង បាន មុន្នីល័ក្ខ ត្រូវចោរលួចទូរស័ព្ទបាត់ Live វីដេអូទាំងទឹកភ្នែក!!!

ភ្នំពេញ៖ តារាចម្រៀងស្រីកញ្ញា បាន មុន្នីល័ក្ខ ត្រូវបានចោរលួចទូរស័ព្ទកាលពីយប់មិញ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកគាំទ្រយ៉ាងខ្លាំង ក្រោយពីនាងបានបង្ហោះប្រាប់ថា នាងត្រូវបានចោរលួចទូរស័ព្ទសេរីទំនើបមួយគ្រឿងបាត់ ហើយនាងមានការសោកស្តាយយ៉ាងខ្លាំង ។

យោងតាមការបញ្ជាក់របស់នាង តាមរយៈការ Live វីដេអូកាលពីយប់មិញនោះ កញ្ញាបានប្រាប់ទៅអ្នកគាំទ្រថា មុនដំបូងនាងបានចេញទៅដើរលេង នៅក្នុងផ្សារថៃ ហើយខណៈពេលដែលមានមនុស្សច្រើនកុះករ ហើយចង្អៀតទៀតនោះ ស្រាប់តែមានជនមិនស្គាល់មុខ លូកកាបូបនាងយកទូរស័ព្ទ iPhone Xs Max យកទៅបាត់ដោយសុវត្ថិភាពតែម្តង ។

ក្នុងការរៀបរាប់ទាំងទឹកភ្នែក នាងបានបញ្ជាក់ផងដែរថា ទូរស័ព្ទនោះគឺជាទូរស័ព្ទដែលនាងស្រលាញ់ជាទីបំផុត ព្រោះជាញើសឈាមរបស់នាង ដែលខំរកប្រាក់មកទិញវាដោយលំបាក ស្រាប់តែមកត្រូវបាត់បង់ក្នុង១ប៉ព្រិចភ្នែកទៅវិញ។

ទោះជាយ៉ាងណា នាងក៏បានអំពាវនាវដល់មហាជនផងដែរ បើបានឃើញទូរស័ព្ទរបស់នាង ពេលគេយកទៅលក់ សូមជួយទុកឲ្យនាងផង ព្រោះឯកសារជាច្រើននាងមិនទាន់បំពេញដល់ភ្ញៀវនោះទេ ៕

Advertisement