Connect with us

ព័ត៌មានជាតិ

ផ្អែមល្ហែមពិតៗ! «ថ្វីត្បិតតែកូនក្រមុំបង មិនមែនជាស្រី តែបងក៏ចូលតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ»

ភ្នំពេញ ៖ ជាការពិតណាស់ ថ្វីបើស្នេហាខុសធម្មជាតិ ប៉ុន្តែនេះជារឿងដ៏រំភើបត្រេកអរយ៉ាងខ្លាំង ដែលស្នេហាបុរសស្រលាញ់ភេទដូចគ្នាមួយគូនេះ បានតស៊ូយ៉ាងស្ម័គ្រស្មោះអស់រយៈពេលជាច្រើនឆ្នាំ រហូតទីបំផុតបានចាប់ដៃគ្នាចូលស្តីដណ្តឹង ក្រោមការចូលរួមពីសំណាក់សាច់ញាតិ និងភ្ញៀវកិត្តិយសយ៉ាងអធិកអធម។

បុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោហ Hea Makara បានសម្រេចចិត្តចូលស្តីដណ្តឹងគូស្នេហ៍របស់ខ្លួនដែលត្រូវបានបញ្ជាក់ថាជានារីភេទទី៣ យ៉ាងពេញមុខពេញមាត់បង្កឲ្យមានការភ្ញាក់ផ្អើល និងមានការសាទរពេញបណ្តាញសង្គមផងដែរ។ បុរសខាងលើបានបង្ហោះរូបភាពមួយចំនួនក្នុងថ្ងៃភ្ជាប់ពាក្យ ក៏ដូចជាអមជាមួយនឹងសារយ៉ាងមានអត្ថន័យយ៉ាងដូច្នេះថា «ថ្វីត្បិតតែកូន ក្រមុំបងមិនមែនជា ស្រី តែបងក៏ចូលតាមប្រពៃណីទំនៀមទំលាប់ខ្មែរ ហើយក៏បងមិនខ្វល់ពីសំដីអ្នកដទៃ ,សុំត្រឹមពួកយើងរស់នៅមានសេចក្ដីសុខ នឹងមានសុភមង្គលទៅបានហើយ , សូមកុំរើសអើងពួកខ្ញុំ»៕

សូមប្រិយមិត្តទស្សនារូបភាពមួយចំនួនដូចខាងក្រោម៖

Advertisement