Connect with us

តារាជាតិ

តាមពិតនាយក្រិន ចូលមន្ទីរពេទ្យញឹកញាប់ គឺដោយសារតែជំងឺ…

រាជធានីភ្នំពេញ៖ តារាកំប្លែងនាយក្រិន បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួន មានការភ្ញាក់ផ្អើល និងចូលរួមព្រួយបារម្ភផងដែរ ក្រោយពីឃើញតារាកំប្លែងរូបនេះ បានចូលមន្ទីរពេទ្យដើម្បីសម្រាកព្យាបាលភ្លាមៗ កាលពីពេលថ្មីៗកន្លងមកនេះ ។

បានជាអ្នកគាំទ្ររបស់នាយក្រិន បានដឹងពីដំណឹងរបស់តារាជើងចាស់នាយក្រិន ដែលចូលមន្ទីរពេទ្យនោះ គឺដោយសារតែការបង្ហោះរបស់តារាកំប្លែងរួមអាជីព នាយហុងដា ដោយគាត់បានស៊ែររូបភាពមួយសន្លឹក ដោយបានបង្ហាញពីស្ថានភាព និងសារដ៏ខ្លីថា “ចូលពេទ្យទៀតហើយ នាយក្រិនខ្ញុំអើយ មួយខែនេះចូលចូល”។

ក្រោយពីមានការសួរនាំជាច្រើន ពីសំណាក់អ្នកគាំទ្រ ក៏ដូចជាមហាជនទូទៅដែលបានស្គាល់ តារាកំប្លែងជើងចាស់វស្សារូបនេះ តារាកំប្លែងរួមអាជីព នាយហុងដា ក៏បានឆ្លើយប្រាប់ថា “នាយក្រិនចូលមន្ទីរពេទ្យដោយសារតែជំងឺប្រចាំកាយ ក្រពះ និងបេះដូង ដែលបានធ្វើទុក្ខឡើងភ្លាមៗ ហើយត្រូវចូលពេទ្យសង្គ្រោះជាញឹកញាប់” ។

បន្ទាប់ពីបានដឹងពីមូលហេតុរួចមក អ្នកគាំទ្រជាច្រើន ក៏បានផ្ញើសារជូនពរនាយក្រិន ឲ្យឆាប់ជាសះស្បើយពីជំងឺ ហើយឆាប់បានឡើងសម្តែងដើម្បីបំរើក្នុងវិស័យសិល្បៈតទៅទៀត ៕

Advertisement