ប្រទេសថៃ៖ កាលពីថ្ងៃមាឃបូជាកន្លងមកនេះ មានការបង្ហោះរូបភាពវីដេអូឃ្លីបគួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយ ក្នុងបណ្តាញសង្គមហ្វេសប៊ូក ដោយម្ចាស់គណនីជនជាតិថៃម្នាក់ បានបង្ហោះវីដេអូចម្លែកមួយ ព្រមទាំងបានសរសេរពាក្យពេចន៍នៅលើវីដេអូនោះថា៖
“អភូតហេតុចម្លែក នៅលើកំពូលភ្នំឃិចៈគូន (សូមពិចារណាក្នុងឃ្លីបវីដេអូ) រូបភាពវីដេអូមិនមែនកាត់តឡើយ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ចំថ្ងៃមាឃបូជា ម៉ោងប្រហែល១៧និង៣០នាទី ខណៈដែលនៅលើភ្នំកំពុងតែមានការសូត្រមន្តនៅពេលល្ងាច” ។
ម្ចាស់ហ្វេសប៊ូកខាងលើ បានសរសេរបន្តទៀតថា “ខ្ញុំនិងមិត្តភក្តិព្រមទាំងក្រុមភ្ញៀវទេសចរណ៍ប្រហែល២០នាក់ បានឈរថតរូបពពក និងទេសភាពជាធម្មតា ខ្ញុំបានសង្កេតឃើញ ព្រោះតែខ្ញុំបានថតវីដេអូឃ្លីបទុក ស្រាប់តែមានរូបភាពអ្វីមានសកម្មភាពនៅលើកំពូលភ្នំ មើលពីចំងាយ # ខ្ញុំបានឃើញដំបូងគេបង្អស់ #” ។
ទោះជាយ៉ាងណា គេនៅមិនទាន់អាចសន្និដ្ឋានបានថា រូបភាពវីដេអូដែលបុរសខាងលើបានបង្ហោះ និងនិយាយរៀបរាប់នោះ ជាការពិតឬកាត់តនោះឡើយ តែប្រជាជនថៃភាគច្រើន ដែលនិយមរឿងអបិយជំនឿ បានផ្អើលនិងស៊ែរតៗគ្នាយ៉ាងច្រើនផងដែរ ៕