ភ្នំពេញ៖ តារាកំប្លែងពែកមី គឺជាតារាជំនាន់ក្រោយម្នាក់ តែឡើងកូដលឿន រហូតក្លាយជាតារាល្បីជួរមុខ នៅក្នុងប្រទេសកម្ពុជា ដោយសារតែការកំប្លែងរបស់លោក មានភាពច្នៃប្រឌិតខ្ពស់ ហើយលក្ខណៈសាមញ្ញ ដែលត្រូវចិត្តមហាជនទូទៅ ហើយលោកក៏មិនដែលកំប្លែង លក្ខណៈរឿងនយោបាយនោះដែរ ។
កូននាយពែកមី កំពុងសំដែង MV ថ្មីនៅក្នុងស្ទូឌីយោ
ក្រោយពីសាងភាពល្បីល្បាញ រកលុយបានច្រើនដើម្បីផ្គត់ផ្គង់គ្រួសារ និងឪពុកម្តាយរួចមក នាយពែកមី មើលឃើញឱកាសល្អសម្រាប់ទាញកូនៗរបស់នាយ ឲ្យចូលប្រឡូកសិល្បៈ ហើយនាយសង្ឃឹមថា ពួកគេនឹងអាចទាញយកប្រជាប្រិយភាពបាន តាមរយៈទេព្យកោសល្យពីកំណើត និងការបង្ហាត់បង្រៀនបន្ថែមពីនាយផងដែរ ។
កូនប្រុសរបស់នាយពែកមី
បើមើលតាមរយៈវីដេអូ ដែលនាយពែកមីបានបង្ហោះចែករំលែក នៅក្នុងគណនីហ្វេសប៊ូករបស់នាយ បានបង្ហាញពីសកម្មភាពរបស់កូនៗ កំពុងតែរាំញាក់ នៅក្នុងស្ទូឌីយោ ដែលនេះជាការថត MV ចម្រៀងថ្មី តែនាយពុំបានបញ្ជាក់ពីចំរៀងថ្មីនេះ មានចំណងជើងអ្វី ហើយចេញនៅពេលណានោះទេ ។
MobileAds.com
គ្រួសារដ៏កក់ក្តៅរបស់នាយពែកមី
ក្រោយពីបានឃើញការបង្ហោះនូវសកម្មភាពកូនៗរបស់នាយពែកមី កំពុងថតនៅក្នុងស្ទូឌីយោភ្លាម មានមហាជន ក៏ដូចជាអ្នកគាំទ្រនាយ បានបង្ហាញពីការគាំទ្រ និងបាននាំគ្នាធ្វើការសន្និដ្ឋានថា នាយពែកមី ទាញកូនៗនិងបងប្អូន ស្ទើរតែមួយពូជ ចូលប្រឡូកក្នុងសិល្បៈ ៕
កូនៗរបស់នាយពែកមី
នាយពែកមី