Connect with us

ព័ត៌មានជាតិ

ទីបំផុត! ស្រីស្អាតដែលប្រកាសថា នរណាចាប់បានឃាតកររំលោភសម្លាប់ក្មេង២នាក់ នាងនឹងប្រគល់ខ្លួនជូននោះ បែរប្រាប់ថាគ្រាន់តែខមមិនលេងទេ

ភ្នំពេញ៖ ក្រោយមានករណីឃាតកររំលោភ និងសម្លាប់ក្មេងៗស្រីប្រុស២នាក់ដែលបងប្អូនបង្កើតនឹងគ្នា នៅក្នុងស្រុកព្រៃនប់ កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសបុក ដោយមាននារីដ៏ស្រស់ស្អាតម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Kan Keo Kan Keo បានខមិន(comment)ថា ខ្លួនសុខចិត្តប្រគល់ខ្លួនប្រាណ ដល់បុរសណាដែលចាប់បានឃាតកររំលោភ និងសម្លាប់ក្មេងៗស្រីប្រុស២នាក់បងប្អូនបង្កើតនោះបាន។ ក្រោយពីធ្វើការខមិន(comment) បែបនេះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកធ្វើការScreenshot បង្ហោះចែកចាយគ្នាយ៉ាងព្រោងព្រាត នៅពេលឃាតករសាហាវឃោរឃៅរូបនោះត្រូវបានប៉ូលិសចាប់ខ្លួនបាន កាលពីថ្ងៃ០២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ ។ តើនារីដ៏ស្រស់ស្អាតម្នាក់នោះសុខចិត្តប្រគល់ខ្លួនប្រាណ ដល់បុរសដែលចាប់បានឃាតកររំលោភ និងសម្លាប់ក្មេងៗស្រីប្រុស២នាក់បងប្អូនបង្កើតនោះបាន មែនឬ?។ ក្រោយពីអ្នកប្រើប្រាសបណ្តាញសង្គមហ្វេសបុក ធ្វើការបង្ហោះស្វែងរកមុខម្ចាស់គណនេយ្យហ្វេសបុក Kan Keo Kan Keo ខាងលើ ស្រាប់តែពេលនេះ នារីស្រស់ស្អាតបានចេញមុខបកស្រាយដូច្នេះថា៖ «សុំទោសផង! មិនចង់ល្បីព្រោះតែរឿងហ្នឹងទេ ។ នាងcomment លេងសោះ តែអ្នកយកពត៌មានយករូបញុមទៅផុស សុំទោសបងប្អូនក្នុងសង្គមFacebook» ។ ដូច្នេះឈប់យល់ច្រលំតទៀតទៅ នាងគ្រាន់តែខមមិនលេងទេ ៕

Advertisement