ភ្នំពេញ ៖ ស្ត្រីវ័យ៣៧ឆ្នាំម្នាក់ ត្រូវបានក្មួយប្រទះឃេីញ ដេកស្លាប់នៅក្នុងបន្ទប់ ក្រោយពីផឹកស្រាវីស្គីអស់មួយដប ហើយចូលដេក ដោយសមត្ថកិច្ចអះអាងថា ស្លាប់ដោយសារខ្យល់គ ។
ហេតុការណ៍ភ្ញាក់ផ្អេីលនេះបានកេីតឡេីងកាលពីវេលាម៉ោង ៦និង៣០នាទី ព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះលេខ០១.០៣ (យីហោក្រុមហ៊ុនហ្វាទីណាមេនផៅវ័រឯ.ក) ផ្លូវលេខ១០ ក្រុម៥ ភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ(សព)ឈ្មោះ សុខ មុំ ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរនៅផ្ទះមានទីលំនៅភូមិច្រកទៀស ឃុំត្រពាំងជោ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ។ ប្រភពដដែលបន្តថា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១១និង០០នាទី ព្រឹកជនរងគ្រោះបានធ្វេីដំណេីរពី ស្រុកកំណេីតភូមិច្រកទៀសឃុំត្រពាំងជោស្រុកឱរ៉ាល់ខេត្តកំង់ស្ពឺមកភ្នំពេញក្នុងបំណងមកជូនដំណើរក្មួយទៅបំរេីការងារនៅឯក្រៅប្រទេស ។
ក្រោយពីជនរងគ្រោះបានមកដល់ផ្ទះកេីតហេតុហេីយ ក៏បានជួបសំណេះសំណាលគ្នាជាមួយក្មួយស្រី។ លុះដល់ម៉ោង៥និង០០នាទីល្ងាច ថ្ងៃទី៤ ខែមិថុនាឆ្នាំ២០១៩ គាត់ក៏បានទៅទិញស្រាវីស្គី ០១ដបយកមកផឹក ។
ក្រោយពីគាត់ពិសាស្រាវីស្គីអស់១ដបហេីយ គាត់ក៏ចូលទៅដេកបាត់ទៅ។ លុះព្រឹកឡើងក្មួយស្រីក៏បានប្រទះឃេីញគាត់ ដេកស្លាប់ក្នុងបន្ទប់ ខណៈពេលនាងចូលទៅដាស់គាត់ បន្ទាប់ពីមានករណីនេះកេីតមានឡេីង នាង(ក្មួយស្រី)ក៏រាយការណ៍ប្រាប់សម្ថកិចតែម្តង។
បេីយោងតាមការពិនិត្យរបស់ជំនាញកោសល្យវិច្ឆយ័ រាជធានីភ្នំពេញ និងឧកញ៉ា វេជ្ចបណ្ឌិត នង សុវណ្ណរ័ត្ន បានឲ្យដឹងថាសពស្លាប់ដោយសារគាំងបេះដូង។ បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសាយកទៅធ្វើបុណ្យនៅស្រុកកំណើត (ស្រុកឱរាល់ខេត្តកំង់ស្ពឺ) បន្ទាប់ពីជំនាញធ្វេីកោសល្យវិច្ឆ័យរួចមក៕