Connect with us

ព័ត៌មានជាតិ

បែកធ្លាយនារីរូបស្រស់ម្នាក់ សល់ទ្រព្យសម្បត្តិជាង ៤លានដុល្លារ តាមពិតជាស្រីកំណាន់របស់ឧកញ៉ា ឌួង ងៀប ឪពុកតេជគុណ ឌួង ឆាយ សោះ

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២១ ម្សិលមិញនេះ លោកជំទាវ ខុង លីស៊ីអាណា ភរិយាលោកឧកញ៉ា ឌួង ងៀប ព្រមទាំងកូនៗ បានធ្វើសន្និសីទកាសែត ទទូចសុំយុត្តិធម៌សម្រាប់កូនប្រុសឌួង ឆាយ និងសម្រាប់ខ្លួនឯង ។ ហើយអ្វីដែលចាប់អារម្មណ៍នោះគឺលោកជំទាវ បានបង្ហាញមុខមាត់ស្រីកំណាន់របស់ប្ដីគឺលោក ឧកញ៉ា ឌួង ងៀប ជាសាធារណៈទៀតផង ។

ដើម្បីទទួលបានព័ត៌មានថ្មី និងរហ័សសូមចូលទៅកាន់ https://t.me/komsannew

នៅក្នុងសន្និសីទកាសែត លោកជំទាវ ខុង លីស៊ីអាណា បានរៀបរាប់ពីទុក្ខលំបាកផ្លូវចិត្តអស់រយៈពេលច្រើនឆ្នាំមកហើយ ដែលលោកឧកញ៉ា ឌួង ងៀប ជាប្ដីបានមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយនារីឈ្មោះ ប្រាក់ ស៊ីណា រហូតដល់ចុះចោលផ្ទះសម្បែង លែងនឹកស្រណោះប្រពន្ធកូន ។

ឧកញ៉ា ឌួង ងៀប

ឧកញ៉ា ឌួង ងៀប

និយាយដល់ឈ្មោះស្ត្រីរូបស្រស់ ប្រាក់ ស៊ីណា អាចនឹងធ្វើឲ្យមហាជនមួយចំនួន នឹកឃើញដល់ព័ត៌មានមួយកាលពីខែ តុលា ឆ្នាំ ២០២០ ដោយកាលនោះ អាជ្ញាសាលានៃដំបូងរាជធានីភ្នំពេញចុះអនុវត្តន៍ដីការ ចាត់ចែងជាបណ្តោះអាសន្ននូវទ្រព្យសម្បតិ្ត ប្រមាណជាង ៤លាន ដុល្លារ មានដូចជា ដី ផ្ទះវីឡា ២កន្លែង និងរថយន្តស៊េរីទំនើបមួយគ្រឿង ពី នារីឈ្មោះ ប្រាក់ ស៊ីណា រួមនិងឪពុក ឈ្មោះ ប្រាក់ ផាន បន្ទាប់ពី មានពាក្យបណ្ដឹងពីសំណាក់ស្ត្រីប្រពន្ធដើមថា ទ្រព្យសម្បត្តិទាំងអស់នេះ គឺទទួលបានពីងារជាស្រីកំណាន់របស់ប្ដីគេតែប៉ុណ្ណោះ ។

នារីឈ្មោះ ប្រាក់ ស៊ីណា

នារីឈ្មោះ ប្រាក់ ស៊ីណា

ជាការពិតណាស់ តាមពិតដើមបណ្ដឹងខាងលើ គឺជា លោកជំទាវ ខុង លីស៊ីអាណា ដោយកាលពីល្ងាចម្សិលមិញនេះ លោកជំទាវ បានបញ្ជាក់ថា នារីឈ្មោះ ប្រាក់ ស៊ីណា នេះជាស្រីកំណាន់របស់លោក ឧកញ៉ា ឌួង ងៀប ហើយលោកឧកញ៉ា ឌួង ងៀប បានផ្គត់ផ្គង់លុយកាក់ជាច្រើនដល់នាង រហូតធ្វើឲ្យនាងសល់ទ្រព្យសម្បត្តិជាច្រើន ព្រមទាំងអាចទាក់ចិត្តឲ្យលោកឧកញ៉ា ឌួង ងៀប ឲ្យភ្លេចប្រពន្ធកូនទៀតផង ៕




Advertisement