Connect with us

ព័ត៌មានជាតិ

ភ័យខ្លាចរន្ទះបាញ់ ខំរត់ទៅជ្រកក្រោមដើមឈើ… បាញ់ស្លាប់ទាំង២

សៀមរាប ៖ សេចក្ដីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៩ ខណៈ​ដែល​មេឃ​រកកល់ភ្លៀង​ខ្លាំង បុរស​២​នាក់​បានរ​ត់ទៅ​ជ្រក​ក្រោម​ដើមឈើ ក៏​ត្រូវ​រន្ទះបាញ់​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅ​ត្រង់​ចំនុច​ក្បែរ​ដងផ្លូវ​ដីក្រហម ភ្នំ​ក្រោម​ខាងជើង ស្ថិត​នៅ​ដងផ្លូវ​បំបែក​មក​ផ្សារ​ក្រោម ក្នុងភូមិ​សាស្ត្រ​ភូមិ​អារញ្ញ សង្កាត់​សៀមរាប ខេត្ត​-​ក្រុង​សៀមរាប ។

ទោះជា​យ៉ាងណា នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ខាងលើ​នេះ​នៅឡើយ​ទេ ។

ព័ត៌មាន​លម្អិត​សារព័ត៌មាន​KBN​នឹង​ផ្សាយ​ជូន​ជា​បន្តបន្ទាប់

Advertisement