Connect with us

តារាជាតិ

នាយក្រឹម បួសសងគុណម្តាយដែលបានលាចាកលោក កាលពីម្សិលមិញ…

តារាកំប្លែងជើងចាស់ដៃគូររបស់នាយកុយ គឺលោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម បានមានទុក្ខជាទំងន់ដោយសារតែម្តាយជាទីស្រលាញ់របស់លោក បានទទួលមរណភាព ដោយជំងឺ ក្នុងជន្មាយុ៩៤ឆ្នាំ នៅឯសហរដ្ឋអាមេរិកកាលពីម្សិលមិញនេះ ហើយមានមហាជនជាច្រើន ជាពិសេសអ្នកគាំទ្រលោក បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខផងដែរ ។

នាយក្រឹមបួសសងគុណម្តាយ

អ្វីដែលគេបានកត់សម្គាល់ថ្មីៗនេះ គឺគណនីមួយដែលមានឈ្មោះថា Om Nimoun បានសរសេររៀបរាប់ថា “លោកបានបំពេញបំណងគ្រងស្បង់ចីវរ ធ្វើតាមការសន្យាដោយបានបួសមុខភ្លើង តាមប្រពៃណីសាសនារបស់ខ្មែរ ដើម្បីសងគុណ និងសូមខមាទោសរាល់កំហុសឆ្គងដែលមានកន្លងមក ជូនលោកឪពុក ដែលបានផ្តល់កំណើត និងអ្នកម្តាយដែលបានបង្កើត និងបីបាច់ថែរក្សារលោកតាំងពីតូច នៅក្នុងផ្ទៃរហូតមក តែពេលនេះអ្នកម្តាយបានលាចាកលោកទៅហើយ ។ លោកបានបួងសួងសូមឲ្យវិញ្ញាណក្ខន្ធរបស់ញោមម្តាយទៅកាន់សុគតិភព និងបួងសួងដល់ព្រះជាម្ចាស់សូមព្រលឹងអ្នកម្តាយ បានទៅកាន់ឋានសួគ៌។ ចាប់ពីពេលនេះតទៅ លោកលែងមានម្តាយជាទីគោរព និងស្រលាញ់បំផុុតហៅទៀតហើយ” ៕

នាយក្រឹមបួសសងគុណម្តាយ
នាយក្រឹមបួសសងគុណម្តាយ
នាយក្រឹមបួស
រូបម្តាយរបស់នាយក្រឹម កាលនៅរស់

Advertisement