Connect with us

ព័ត៌មានអន្តរជាតិ

តុលាការសម្រេចដាក់គុកបុរសម្នាក់ ១២០ឆ្នាំ ដោយសារតែចាប់ក្មេងស្រី អាយុ៦ឆ្នាំរំលោភ…

អាមេរិក៖ កាលពីពេលថ្មីៗនេះ គេហទំព័របរទេស Dailymail បានចុះផ្សាយតុលាការអាមេរិក បានសម្រេចកាត់ទោសបុរសម្នាក់ ឈ្មោះ Steven Douglas អាយុ២៩ឆ្នាំ ឲ្យជាប់ពន្ធនាគារ១២០ឆ្នាំ ដែលជាស្ថានទំងន់ទោសធ្ងន់បំផុតនៅក្នុងប្រទេសអាមេរិក ពីបទធ្វើទារុណកម្មផ្លូវភេទក្មេងស្រីម្នាក់ តាំងពីនាងនៅតូច រហូតដល់នាងមានអាយុ៦ឆ្នាំ ហើយថែមទាំងបង្ហោះវីដេអូឡាយ ទុកក្នុងបណ្តាញសង្គមរបស់ខ្លួនទៀតផង ។

បុរសជាប់ចោទខាងលើ មានស្រុកកំណើតនៅរដ្ឋ IOWA ប្រទេសអាមេរិក ត្រូវបានចាប់ខ្លួនកាលពីដើមខែកុម្ភៈ ២០១៨កន្លងមក បន្ទាប់ពីខាងមជ្ឈមណ្ឌលកុមារកំព្រា បានដាក់ពាក្យបណ្តឹងប្តឹងថា បុរសរូបនេះ បានប្រព្រឹត្តិអំពើឧក្រិដ្ឋកម្មលើក្មេង ។ បើតាមការសួរនាំពីតុលាការ ជនជាប់ចោទខាងលើបានសារភាពទាំងអស់រាល់ការប្រព្រឹត្តិរបស់ខ្លួនលើក្មេងស្រីរងគ្រោះ ។

បុរសដែលចាប់រំលោភក្មេងស្រីតាំងពីតូចរហូតដល់អាយុ៦ឆ្នាំ

បុរសខាងលើបានសារភាពថា គាត់បានរំលោភក្មេងស្រីរងគ្រោះបានជាង១០០ដង ពេលខ្លះបានថតវីដេអូឃ្លីបទុក ហើយពេលខ្លះបានដាក់ចូលក្នុងវេបសាយ Live.com គណនីផ្ទាល់ខ្លួនរបស់គាត់តែម្តង ។

រូបភាពតំណាង

មិនតែប៉ុណ្ណោះ តុលាការបានសម្រេចចោទប្រកាន់ និងចាប់ខ្លួនមិត្តស្រីរបស់បុរសខាងលើផងដែរ ព្រោះតុលាការបានស៊ើបអង្កេតឃើញថា នាងបានដឹងឮ និងធា្លប់ទស្សនាវីដេអូឃ្លីប នៃការចាប់រំលោភក្មេងស្រីរងគ្រោះ តែបែរជាមិនព្រមទៅប្តឹងប៉ូលិសឲ្យចុះមកអន្តរាគមន៍ ដើម្បីចាប់ខ្លួនមិត្តប្រុសរបស់នាងនោះទេ ហើយតុលាការបានចាត់ទុកថា នាងបានលាក់បាំងក៏ដូចជាចូលរួមផ្សំគំនិតជាមួយមិត្តប្រុសរបស់នាងផងដែរ ៕

Advertisement