Connect with us

ព័ត៌មានអន្តរជាតិ

រន្ធត់ណាស់!!! នារីម្នាក់អន់ចិត្តនិងខឹងប្តី យកកូនទៅចង.កសម្លាប់ចោល រួចចង.កខ្លួនឯងតាមក្រោយ គ្មានអ្នកដឹងរហូតដល់…

ប្រទេស៖ កាលពីពេលថ្មីៗនេះ យោងតាមការបង្ហោះរបស់ គណនីក្រុមជួយសង្គ្រោះម្នាក់ បានផ្សាយពីហេតុការណ៍មួយ ដោយមានមនុស្សធ្វើអត្តឃាតចង.កសម្លាប់ខ្លួន ចំនួន២នាក់ ដោយគ្មានអ្នកដឹងអស់រយៈពេល៥ថ្ងៃ ដោយហេតុការណ៍នេះ បានកើតឡើងនៅក្នុងប្រទេសថៃ ផ្ទះលេខ២១ ស្រុកសះណាមឆៃខេត្ត ខេត្តឆះឈើសៅ ។

សាកសពស្ត្រីចង.ក ព្រោះខឹងប្តី

បើតាមការត្រួតពិនិត្យ ប៉ូលិសអាចកំណត់អត្តសញ្ញាសាកសពបាន ដោយស្ត្រីជាម្តាយឈ្មោះ ផន មុនី អាយុ២៦ឆ្នាំ និងក្មេងប្រុសអាយុ២ឆ្នាំម្នាក់ បានស្លាប់ដោយសារប្រើខ្សែរដើម្បីចង.ក នៅក្នុងផ្ទះកើតហេតុខាងលើ។

សមត្ថកិច្ចកំពុងពិនិត្យសាកសពស្ត្រីជាម្តាយនិងកូន

យោងតាមការសួរនាំពីក្រុមសាច់ញាតិសព បានឲ្យដឹងថា ស្ត្រីសពបានខឹងនិងអន់ចិត្តជាមួយប្តីរបស់នាង រហូតធ្វើឲ្យនាងសម្រេចចិត្តចង.កសម្លាប់កូនប្រុសរបស់ខ្លួនជាមុន រួចប្រើខ្សែចង.កខ្លួនឯងស្លាប់តាមក្រោយ ដោយគ្មានអ្នកដឹង រហូតដល់សពធំក្លិនទើបមានការភ្ញាក់ផ្អើលឡើង ។

ក្រោយពីការត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចបានប្រគល់សពទៅឲ្យក្រុមគ្រួសាររបស់ស្ត្រីដែលស្លាប់ យកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិថៃ ៕

Advertisement