Connect with us

ព័ត៌មានជាតិ

បែកធ្លាយសារសំឡេង ដេត ម៉ាលីណា និយាយពីគំរោងធ្វើស៊ីលោក ដួង ឆាយ! (មានសំឡេង)

រាជធានីភ្នំពេញ ៖ យោងតាមសារ​ជា​សំឡេង​​មាន​រយៈ​ពេល​​​ ៤ និង៥៤ វិ​នាទី​ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សំឡេង​របស់​អ្នក​នាង​ ដេត ម៉ាលីណា​ អតីត​ភរិយា​លោក​ ឌួង​ ឆាយ​ ​ត្រូវបានបែកធ្លាយនៅលើបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាយូធូប ខណៈមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះសារសំឡេងមួយនោះ។

​តាមរយៈសារសំឡេងរបស់អ្នក​នាង​ ​ដេត​ ​ម៉ាលីណា ដែលកំពុងតែផ្ទុះពេញបណ្តាញសង្គមនោះមានអត្ថន័យជារួម​គឺជាការលើកឡើងពី​គំរោង​ធ្វើ​បាប​របស់អតីត​ឪពុក​ក្មេក​​អ្នក​នាង​មក​លើ​កូន​ប្រុស​បង្កើត​លោក​ ​ឌួង​ ​ឆាយ តែម្តង​។​​

ដើម្បីទទួលបានព័ត៌មានជាច្រើនទៀតសូមចូលទៅកាន់ Channel Telegram Komsan News

អ្វីដែលសំខាន់ និងសង្កត់ធ្ងន់ជាងនេះទៅទៀតនោគឺ ក្នុង​សារ​សំឡេង​​ក៏បាន​និយាយ​ដល់​ការ​ផឹក​ស្រា​ស្រវឹង​នៅ​ខាង​ក្រៅ​របស់​អ្នក​នាង​ ដេត ម៉ាលីណា​ ផ្ទាល់តែម្ដង ដែល​ភាគ​ច្រើន​អ្នកនាង​ច្រើន​តែ​ទទួលទានស្រា​រហូត​ដល់​បាត់បង់​ស្មារតី​និង​មិន​អាច​បញ្ជា​ខ្លួន​ឯង​បាន​ទៀត​ផង និងជួនកាលស្រវឹងហើយនៅតែចង់បើកឡានថែមទៀត។​

ខណៈសារសំឡេង​បែកធ្លាយ​នេះ​ត្រូវ​បាន​គេ​យល់​ថា​ជា​សំឡេងរបស់​អ្នក​នាង​ ដេត ម៉ាលីណា តែក៏​មិន​អាច​កំណត់​បាន​មួយ​រយភាគ​រយថា​ជា​សំឡេង​របស់​អ្នក​នាង ឬក៏យ៉ាងណានោះ​ទេ ចំណែក​គំរោង​អ្វី​នោះ​ក៏​មិន​បាន​បញ្ជាក់​ឱ្យ​ប្រាកដ​ប្រជានោះ​ដែរ​ ខណៈមហាជនកំពុងតែរង់ចាំការបកស្រាយពីសាមីខ្លួន៕

សូមអញ្ជើញប្រិយមិត្តទស្សនា និងស្តាប់សារសំឡេងនេះដូចខាងក្រោម៖

Advertisement