Connect with us

ព័ត៌មានជាតិ

ស្មានមិនដល់ថា មនុស្សបែបនេះក៏មានដែរ! ព្រោះតែចង់រស់នៅក្នុងគុកខ្លាំងពេក ទើបធ្វើសកម្មភាព ដើម្បីឲ្យប៉ូលិសចាប់ខ្លួនបាន

ថៃ៖ បុរសថៃម្នាក់ត្រូវបានប៉ូលិសខេត្តសុផាន់បុរីចាប់ខ្លួនពីបទធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋ ហើយក្រោយចាប់ខ្លួនបានធ្វើឲ្យមនុស្សម្នារភ្ញាក់ផ្អើល និងនឹកអស់សំណើចព្រោះតែជនសង្ស័យសារភាពចង់រស់នៅក្នុងគុក ទើបបែកគំនិតលួចម៉ូតូបែបនេះ  ។ 

ជនសង្ស័យមានឈ្មោះ ផានុកផុង អាយុ ២៩ឆ្នាំ ត្រូវបានរងការចោទប្រកាន់ពីបទលួចម៉ូតូមួយគ្រឿងពីជនរងគ្រោះឈ្មោះ សុំបូន អាយុ ៦២ឆ្នាំ កាលពីយប់ថ្ងៃទី ៣១ ខែឧសភា កន្លងទៅ ។ 

តាមការឆ្លើយសារភាពពីសំណាក់ជនសង្ស័យនៅចំពោះមុខសមត្ថកិច្ចបានឲ្យដឹងថា តាមពិតខ្លួនជាកូនអ្នកមានម្នាក់ មានទ្រព្យសម្បត្តិគ្រាន់បើ តែខ្លួនមិនបានស្ដាប់តាមដំបូន្មានឪពុកម្ដាយឡើយ ដោយលួចសេពគ្រឿងញៀនជាមួយមិត្តមិនល្អ រហូតឈានដល់ចាកចេញពីផ្ទះទៅរស់នៅម្នាក់ឯងជាមួយគ្រឿងញៀន ហើយបន្ទាប់មកត្រូបប៉ូលិសចាប់ខ្លួន និងឃុំឃាំងក្នុងគុកអស់រយៈពេល ១០ឆ្នាំមកហើយ ។ 

ជនសង្ស័យបានបន្តទាំងទឹកមុខញញឹមទៀតថា បន្ទាប់ពីចេញក្រៅគុកវិញ គាត់ក៏ក្លាយជាមនុស្សឯកកា មិនហ៊ានទៅជួបសាច់ញាតិ ហើយរស់នៅតែម្នាក់ឯងដដែលដូច្នេះហើយ ក៏មានគំនិតចង់ទៅរស់នៅក្នុងគុកវិញប្រសើរជាង ទើបធ្វើជាលួចម៉ូតូរបស់ជនរងគ្រោះក្នុងចេតនាឲ្យប៉ូលិសចាប់ខ្លួន ។ 

សូមបញ្ចាក់ថា បើតាមការពិនិត្យប្រវត្តិរបស់ជនសង្ស័យគឺពុំធ្លាប់លួចរបស់ទ្រព្យអ្នកដទៃឡើយ គឺមានតែប្រវត្តិញៀនថ្នាំ តែទោះជាជនសង្ស័យចង់ទៅរស់នៅក្នុងគុកខ្លាំងប៉ុណ្ណា ក៏ប៉ូលិសមិនអនុញ្ញាតភ្លាមៗដែរ ពោលគឺត្រូវរង់ចាំការដោះស្រាយដោយនីតិវិធីច្បាប់សិន ៕

សហការី KBN

ប្រភព៖ sanook

Advertisement