Connect with us

ព័ត៌មានអន្តរជាតិ

ភ័យលស់ព្រលឹង ពេលឃើញរូបសត្វចម្លែកនៅក្នុងកាម៉េរ៉ាសុវត្ថិភាព (មានវីដេអូ)

បរទេស៖ តាមការសែត ដេលីមែលរបស់ចិន បានធ្វើការចុះផ្សាយ ពីហេតុការណ៍ដ៏ចម្លែកមួយ នៅលើបណ្តាញសង្គមហ្វេសប៊ូក បន្ទាប់ពីគណនីហ្វេសប៊ូកមួយ បានធ្វើការបង្ហោះឃ្លីប តាមរយៈកាម៉េរ៉ាសុវត្ថិភាព បង្ហាញពីរូបចម្លែកម្យ៉ាង កំពុងដើរដូចជា Pobby តួចសម្តែងក្នុងរឿង Harry Potter ។

វីដេអូឃ្លីបដែលបានថតជាប់សត្វចម្លែក

វីដេអូឃ្លីបនោះ បានបង្ហោះដោយម្ចាស់គណនីហ្វេសប៊ូកឈ្មោះ Vivian Gomez ដែលរស់នៅក្នុងប្រទេសអាមេរិក ហើយគាត់បានសរសេរនៅ Status ថា “ភ្ញាក់ពីដំណេកព្រឹកស្ងាត់ ទៅបើកកាម៉េរ៉ាសុវត្ថិភាពមើល កាលពីយប់មិញ មិនដឹងជាសត្វអ្វីឡើយ ដើរមុខកាម៉េរ៉ា?” ។

Dobby ក្នុងរឿង Harry Potter

ទោះជាយ៉ាងណា ការបង្ហោះវីដេអូឃ្លីបនោះ បានធ្វើឲ្យមនុស្សជាច្រើនដែលលេងបណ្តាញសង្គម ចូលទៅខមិន 34K  និងស៊ែររហូតដល់ទៅជាង 118K ភាគច្រើនបានសរសេរថា សត្វដែលបង្ហាញខ្លួននៅក្នុងវីដេអូឃ្លីបនេះ មើលទៅហាក់ដូចជា Dobby ដែលគេបានឃើញនៅក្នុងភាពយន្ត Harry Potter ហើយមតិខ្លះបានសរសេរបែបលេងសើចថា Dobby ពិតជាមានសេរីភាពវិញហើយ …៕

Advertisement