Connect with us

ព័ត៌មានជាតិ

កុំឲ្យក្មេងខ្លាចទៀត ! ទីងមោងឆ្នាំ២០១៩ Update មុខស្អាតៗដូចតារាល្បីៗ

ភ្នំពេញ ៖ ជិតរដូវហែទៀនវស្សាមកដល់ ដែលតាមទម្លាប់របស់ខ្មែរតែងតែមានការដង្ហែជាមួយនឹងទីងមោងនៅតាមផ្លូវ ដើម្បីអង្គាសបច្ច័យនោះ ស្រាប់តែអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានបង្ហោះរូបទីងមោងជាច្រើន មានទម្រង់មុខស្រស់ស្អាតដូចតារាល្បីៗ និងប្លែកជាងរាល់ឆ្នាំ ធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង។

តាមរយៈរូបទីងមោង ដែលឃើញមានបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក កាលពីថ្មីៗនេះ គេឃើញថា អ្នកផលិតរូបទីងមោងទាំងនោះ បានកែច្នៃសម្អិតសម្អាងឲ្យមានទម្រង់ដូចទៅនឹងមុខមាត់របស់តារាល្បីៗមួយចំនួនរបស់ខ្មែរ មានដូចជាកញ្ញា មាន សូនីតា លោកណុប បាយ៉ារិទ្ធ អ្នកនាង មាស សុខសោភា លោកងួន ចាន់ដេវីត  តារាវ័យក្មេងបុត្រ និងតារាមួយចំនួនទៀត។

ក្រោយពីមានរូបភាពទីងមោងដ៏ស្រស់ស្អាតទាំងនោះ បង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក  បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម ជាច្រើនចាប់អារម្មណ៍ និងសរសើរមិនដាច់ពីមាត់ ដែលកូនខ្មែរជាអ្នកផលិតរូបទីមោងទាំងនោះ មានគំនិតច្នៃប្រឌិត ធ្វើរូបទីងមោងទាំងនោះឲ្យមានទម្រង់មុខមាត់ដូចតារាល្បីៗរបស់ខ្មែរ ដើម្បីទាក់ទាញមហាជនពេលយកទៅដង្ហែអង្គាសបច្ច័យ សម្រាបកសាងអ្វីមួយនៅក្នុងទីអារាម៕

Advertisement