Connect with us

ព័ត៌មានជាតិ

ស្រឡាញ់ស្រាជាងអ្វីៗ!បុរសជាប្ដីម្នាក់ស៊ូលែងប្រពន្ធកូន យកស្រាជាគ្នា ទីបំផុតចងកសម្លាប់ខ្លួន

ខេត្តកណ្ដាល៖ បុរសម្នាក់តែងតែដើរផឹកស្រាជារៀងរាល់ថ្ងៃ ពេលស្រវឹងមកជេរបញ្ចោរគេឯង មានពេលខ្លះរត់ទៅចងក តែសាច់ញាតិនាំគ្នារត់ទៅឃាត់ទាន់ តែលើកនេះ ប្រទះឃើញជនរងគ្រោះ ចងកនឹងដើមចន្ទស្លាប់បាត់ទៅហើយ បង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ នៅត្រង់ចំណុចភូមិបឹងថ្នល់ ឃុំម្កាក់ ស្រុកអង្គស្នួល ។

ជនរងគ្រោះ‌ឈ្មោះ មុត នាង ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកសិករ ពោះម៉ាយលែងគ្នាមិនទាន់ដាច់ស្រេច រស់នៅភូមិឃុំកើតហេតុ ។ មានកូនដែរ តែកូនទៅនៅខាងម្តាយ។ 

យោងតាមការបំភ្លឺរបស់ក្មួយជនរងគ្រោះឈ្មោះ មុត សៅនី ភេទស្រី អាយុ ៣២ឆ្នាំ បានឲ្យដឹងថា ជនរងគ្រោះរស់នៅមិនចុះសម្រុងគ្នាជាមួយប្រពន្ធ អស់រយ:ពេលប្រហែល១០ឆ្នាំមកហើយ និងបានរស់នៅផ្ទះរៀងៗខ្លួន ។ ចំណែក ជនរងគ្រោះបានមកនៅជាមួយក្មួយ ហើយចេះតែដើរផឹកស្រាជារៀងរាល់ថ្ងៃ។ ពេលស្រវឹងមកវិញស្រែកជេរបញ្ចោររូបគាត់គ្មានប្រណី រហូតពេលខ្លះបានរត់ទៅចងក តែសាច់ញាតិនាំគ្នារត់ទៅឃាត់ទាន់ ។ លុះមកដល់ព្រឹកថ្ងៃទី១១ ខែមិថុនា នេះ ពេលដែលបញ្ចោររូបគាត់ជាក្មួយស្រីក្រោកពីដេក បើកទ្វារចេញមកក្រៅ ស្រាប់តែឃើញជនរងគ្រោ ចងកនឹងដើមចន្ទ ស្លាប់បាត់ទៅហើយ រួចក៏រាយការណ៍ជូនសមត្ថកិច្ច។

ក្រោយពេលកើតហេតុ សមត្ថកិច្ចផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុក បានចុះទៅដល់កន្លែងកើតហេតុ ដោយមានការចូលរួមពីប៉ុស្តិ៍រដ្ឋបាល ឃុំម្កាក់ លោកក្រុមប្រឹក្សាឃុំ គ្រូពេទ្យ មេភូមិ និងសាច់ញាតិនៃសព បានធ្វើការពិនិត្យលើជនរងគ្រោះ ឃើញថា ពិតជាស្លាប់ដោយចងកពិតប្រាកដមែន និងបានប្រគល់សពជូនក្មួយជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕

Advertisement