Connect with us

តារាជាតិ

រពឹសដៃផ្ទៃឆ្អែត! យុវសិស្សម្នាក់ រពឹសដៃឆក់កាបូបជនជាតិចិនម្នាក់ ត្រូវបានជាប់ខ្នោះ

ខេត្តកំពង់ស្ពឺ៖ ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះជនជាតិចិនម្នាក់ កម្លាំងអាវុធហត្ថក្រុងច្បារមន បានស្រាវជ្រាវនិងបានកំណត់មុខសញ្ញា តាមប្រព័ន្ធGPS តាមទូរសព្ទ័ដៃជនរងគ្រោះ ឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩  នៅក្នុងភូមិចំការរ័ត្ន ឃុំវល្លិ៍ស ស្រុកសំរោងទង ។

ជនសង្ស័យឈ្មោះ ពៅ រ៉ូត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាសិស្សសលា ទីលំនៅបច្ចុប្បន្ន ភូមិថ្លុកឈើទាល សង្កាត់សុពណ៌ទេព ក្រុងច្បារមន ។

 មុនពេលឃាត់ខ្លួន ជនរងគ្រោះជាជនជាតិចិនម្នាក់ បានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ថាខ្លួនត្រូវចោរឆក់កាបូបយួរដៃ នៅមុខភោជនីយដ្ឋានកំពង់ស្ពឺ ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ ។

ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះ កម្លាំងអាវុធហត្ថក្រុងច្បារមន បានស្រាវជ្រាវ និងបានកំណត់មុខសញ្ញា ដោយប្រព័ន្ធGPS តាមទូរសព្ទ័ដៃជនរងគ្រោះ និងឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ពៅ រ៉ូត  និងបានដកហូតវត្ថុតាង ទូរស័ព្ទដៃ ម៉ាក iphone XR ពណ៌ខ្មៅមួយគ្រឿងជារបស់ជនរងគ្រោះ ដែលជនសង្ស័យបានឆក់យក ។

ជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

Advertisement