Connect with us

ព័ត៌មានជាតិ

ស្តាប់ឃាតករនិយាយអួត ឡើងព្រឺសម្បុរ!!! កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់ ច្រកដាក់ស្បោង…

ក្រោយពីស្តាប់ចម្លើយជនសង្ស័យសារភាព ទើបគ្រប់គ្នាគ្រប់គ្នានឹកស្មានមិនដល់ នៃមូលហេតុដ៏សាហាវ នៃការសម្លាប់នេះ ដោយសារតែជនរងគ្រោះបានទារលុយដែលខ្លួនជំពាក់ ចំនួន៧០០ដុល្លារប៉ុណ្ណោះ ហើយជនសង្ស័យបានសងត្រឹម៣៥០ដុល្លារ តែជនរងគ្រោះមិនព្រម ហើយបានគម្រាមជនសង្ស័យថា នឹងប្រាប់ឲ្យអ្នកចងការផ្សេងទៀត មកស្គាល់ផ្ទះជនសង្ស័យ។

ស្ត្រីជាឃាតករ

ហេតុដូច្នេះហើយទើបជនសង្ស័យខឹងខ្លាំង ហើយពេលឃើញជនរងគ្រោះចូលក្នុងបន្ទប់ទឹក ក៏លួចទៅច្របាច់.កសម្លាប់តែម្តង បន្ទប់មកជនសង្ស័យបានយកក្រម៉ា រឹតមាត់ ចងដៃ ចងជើង ទុកក្នុងបន្ទប់ដេករហូតដល់ដាច់ខ្យល់ស្លាប់តែម្តង ហើយបានយកសពដាក់ចូលទៅក្នុងទូរក្លាស្សេទុកឲ្យកកដូចសាច់គោ ។

ជនសង្ស័យបានឆ្លើយបន្តទៀតថា នៅថ្ងៃបន្ទាប់ ជនរងគ្រោះបានដាក់ថ្នាំងងុយដេក ឲ្យប្តីដេកលក់ រួចធ្វើសកម្មភាព កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់ ច្រកដាក់ស្បោងខ្មៅបន្តិចម្តងៗ យកទៅបោះចោលនៅច្រាំងទន្លេ នៅផ្លូវស៊ីសុវត្ថិ ។

អ្វីដែលធ្វើឲ្យមហាជនកាន់តែខឹង និងហួសចិត្តនោះ ជនសង្ស័យបាននិយាយអួតខ្លួនឯងថាជាមនុស្សឆ្លាត ព្រោះនឹកឃើញវិធីបន្ថយម៉ាស៊ីនកក ហើយកាប់ដៃជើងជនរងគ្រោះបានងាយ មិនមានឈាមហូរបន្តិចឡើយ ហើយអួតទៀតថា ពេលកកទៅកាប់សាច់មនុស្ស ដូចសាច់ជ្រូក និងសាច់ស្តេកអញ្ចឹង ព្រមទាំងដឹងទៀតថា កន្លែងណាស្រួលកាប់ កន្លែងណាសាច់ខ្ចី ចំណែកក្បាលកាត់យកទៅបោះនៅក្នុងទន្លេ តែគេរកមិនទាន់ឃើញនៅឡើយនោះទេ ឃើញតែជើងនិងដៃប៉ុណ្ណោះ ៕

Advertisement