Connect with us

ព័ត៌មានជាតិ

ជនសង្ស័យ១៧នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀននៅក្លឹបកម្សាន្ត «លុច្សសារី» ត្រូវបានបញ្ជូនទៅដល់តុលាការ ព្រឹកនេះ

 ភ្នំពេញ៖   មនុស្សប្រុសស្រី១៧នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀននៅក្លឹបកំសាន្តរាត្រី «លុចសារី» កាលពីពេលថ្មីៗនេះ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ ។

ក្នុងចំណោមមនុស្សប្រុសស្រីទាំង១៧នាក់ មានជនជាតិវៀតណាម ៥នាក់ និងជនជាតិខ្មែរ១២នាក់។ ក្នុងប្រតិបត្តិការគ្រឿងញៀននៅក្លឹបកំសាន្តរាត្រី «លុចសារី» ឃាត់ខ្លួនមនុស្សជាង៤០០នាក់ជាបណ្តោះនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នោះដែរ សមត្ថកិច្ចក៏បានឃាត់ជនបរទេស៣១នាក់ផ្សេងទៀត ប៉ុន្តែពួកគេត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានបរទេស។ ក្រៅពីនោះជនដែលសេពគ្រឿងដទៃទៀត ត្រូវបានបញ្ជូនទៅមណ្ឌលអប់រំបន្សាបគ្រឿងញៀន។

ជនសង្ស័យទាំង ១៧នាក់ ដែលត្រូវបញ្ជូនទៅតុលាការព្រឹកនេះ រួមមាន ៖

– ទី១ឈ្មោះ QUYEN KIM CHINH ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម តួនាទីជាអ្នកគ្រប់គ្រងបុគ្គលិក

– ទី២ឈ្មោះ ស្រៀង ផល្លី ហៅ តាលី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ តួនាទីជាអ្នកគ្រប់គ្រងបុគ្គលិក និងនាំភ្ញៀវចូលបន្ទប់

– ទី៣ឈ្មោះ NGUYEN HUU LONG ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម តួនាទីជាអ្នកគ្រប់គ្រងក្លឹបឌីស្កូ

– ទី៤ឈ្មោះ NGUYEN PHUOC ANH ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិវៀតណាម តួនាទីជាគណនេយ្យករ

– ទី៥ឈ្មោះ LE HUNG KIEN ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិវៀតណាម តួនាទីជាបុគ្គលិកទទួលកំម៉ង់

-ទី៦ឈ្មោះ NGUYEN TUAN DUONG ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិវៀតណាម តួនាទីជាបុគ្គលិកទទួលកំម៉ង់

– ទី៧ឈ្មោះ ទូត សាម៉េត ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ តួនាទីជាបុគ្គលិកនាំភ្ញៀវចូលបន្ទប់

– ទី៨ឈ្មោះ ឡាង សាត ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ តួនាទីជាបុគ្គលិកនាំភ្ញៀវចូលបន្ទប់

– ទី៩ឈ្មោះ អុល សុរតនៈ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ

– ទី១០ឈ្មោះ សុង ហាក់ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ

– ទី១១ឈ្មោះ អៀង ញ៉ាវណ្ណ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ

– ទី១២ឈ្មោះ ស៊ុ សុភ័ន្ត ភេទប្រុសអាយុ ៣០ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ

– ទី១៣ឈ្មោះ ផេង សំណាង ភេទប្រុសអាយុ ៣០ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ

– ទី១៤ឈ្មោះ ណែត សាយ័ន្ត ភេទប្រុសអាយុ ២៩ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ

– ទី១៥ឈ្មោះ ឈាន សុថា ភេទប្រុសអាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ

– ទី១៦ឈ្មោះ ទុយ ភ័ស ភេទប្រុសអាយុ ៤១ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ

– ទី១៧ឈ្មោះ អៀម ណារ៉ាន់ ហៅ ចិន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ។

សូមរំលឹកថា ប្រតិបត្តិការចុះឆែកឆេរក្លឹបកម្សាន្តខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង ៤៖០០រំលងអាធ្រាត្រឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតាម បណ្ដោយផ្លូវលេខ២១៤ កែងផ្លូវ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។ ប្រតិបត្តិការចុះឆែកឆេរក្លឹបកម្សាន្ត «លុច្សសារី» បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានករណីបុរសម្នាក់ចូលទៅលេងក្នុងក្លឹបនេះ ហើយមានការផ្ទុះអាវុធ បណ្តាលឱ្យនារីម្នាក់រងរបួសភ្លៅ៕

Advertisement