ខេត្តត្បូងឃ្មុំ៖ ករណីស្រីម្នាក់លង់ទឹកស្រះស្លាប់ក្នុងចម្ការមួយកន្លែង បង្កឲ្យមានភាពភ្ញាក់ផ្អើលដល់សមត្ថកិច្ចនគរបាលចុះពិនិត្យនៅកន្លែងកើត ហេតុភ្លាមៗ ។
ករណីនេះបានកើតឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នំា២០១៩ នៅចំណុចទឹកស្រះក្នុងចម្ការម្រេចរបស់ឈ្មោះ អ៊ឹម បូ ភេទប្រុស ស្ថិតក្នុងភូមិស្ពាន ឃុំដារ ស្រុកមេមត់ ។
ជនរងគ្រោះមានឈ្មោះ អេន ពៅ ភេទស្រី អាយុ ៤៩ ឆ្នាំ រស់នៅភូមិ.ឃុំខាងលើ ។
ជនរងគ្រោះជាមនុស្សវិកលចរិតបានដើរចេញពីផ្ទះកាលពីយប់ម៉ោង ២៣៖០០ នាទី នាថ្ងៃទី០៩ ខែមិថុនា ២០១៩ ហើយក្រុមគ្រួសារបានដើររកជនរងគ្រោះដែរ តែរកមិនឃើញ ។ ស្រាប់តែមកដល់ថ្ងៃកើតហេតុ ក៏ឃើញសាកសពនៅក្នុងស្រះចំណុចខាងលើ ។
យោងតាមការពិនិត្យសាកសពជនរងគ្រោះ និងការបភ្លឺរបស់ក្រុមគ្រួសារជនរងគ្រោះ សមត្ថកិច្ចនគរបាលជំនាញសន្និដ្ឋានថា ការស្លាប់របស់ជនរងគ្រោះ គឺមិនមានស្លាកស្នាមណាមួយគួរឲ្យកត់សម្គាល់ពាក់ព័ន្ធជាមួយករណីឃាតកម្មឡើយ ៕