Connect with us

ព័ត៌មានជាតិ

នាងគិតខ្លីពេកហើយ ! ខឹងប្តីទៅលេងបាល់ទាត់ ប្រពន្ធចង.កសម្លាប់

ខេត្តស្វាយរៀង ៖ នារីវ័យក្មេងម្នាក់ គ្រាន់តែរឿងប្តីទៅលេងបាល់ទាត់ ហាមមិនស្តាប់ ស្រាប់តែឈឺចិត្តស្អិតទ្រូង រហូតគិតខ្លីចង.កបញ្ចប់ជីវិតខ្លួនឯង ស្លាប់ទាំងវ័យក្មេងយ៉ាងអាណោចអាធ័ម ត្រូវបានក្រុមគ្រួសារប្រទះឃើញសព បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងភូមិម្រាក់ទាប ឃុំត្រាស់ ស្រុករមាសហែក។

នារីរងគ្រោះដែលគិតខ្លីចង.កសម្លាប់ខ្លួននេះ មានឈ្មោះកើត ស្រីស្រស់ អាយុ២៦ឆ្នាំ មុខរបរកសិករ។  ចំណែកបុរសជាប្តី មានឈ្មោះចាន់ ថន អាយុ៣៨ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិម្រាក់ទាប ឃុំត្រាស់ ស្រុករមាសហែក ខេត្តស្វាយរៀង។

សមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ នារីរងគ្រោះនិងប្តីបានទាស់ពាក្យសម្តីគ្នា រឿងបុរសជាប្តីទៅលេងបាល់ទាត់មិនចូលផ្ទះ   ទើបធ្វើឲ្យនារីរងគ្រោះឈឺចិត្តស្អិតទ្រូងលែងចង់រស់តទៅទៀត ក៏យកខ្សែនីឡុងទៅចង.កភ្ជាប់នឹងរតផ្ទះ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ត្រូវបានក្រុមគ្រួសារប្រទះឃើញសព បង្កឱ្យមានការភ្ញាក់ផ្អើលឡើង និងរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យ។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានថា មានករណីមនុស្សចង.ក កម្លាំង សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែង និងទាក់ទងទៅមន្ត្រីជំនាញផ្នែកកោសល្យវិច័យ ដើម្បីធ្វើការពិនិត្យសពនារីរងគ្រោះ រួចបញ្ជាក់ថា នារីរងគ្រោះពិតជាចង.កស្លាប់ប្រាកដមែន  មិនមានពាក់ព័ន្ធនឹងករណីអ្វីផ្សេងឡើយ។  សពនារីរងគ្រោះ ត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕

Advertisement