Connect with us

ព័ត៌មានជាតិ

Update: ទស្សនាវីដេអូ ឃាតករស្រីដៃឆៅ រៀបរាប់ពីការសម្លាប់ដ៏សាហាវ គួរឲ្យព្រឺក្បាល (វីដេអូ)

ភ្នំពេញ ៖ ករណីឃាតកម្មលើស្រី្តមេម៉ាយ ដែលត្រូវបានឃាតករដៃឆៅឈាមត្រជាក់ សម្លាប់ រួចកាត់សពជាកង់ៗយកបំណែកសពទៅបោះចោលក្នុងទន្លេខ្លះ និងទុកទូក្លាស្សេខ្លះ បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ និងរន្ធត់ចិត្តអាណិតស្រ្តីរងគ្រោះជាពន់ពេក។  ជាពិសេស កូនស្រ្តីរងគ្រោះពេលឃើញបំណែកសពម្តាយបានរន្ធត់ចិត្តស្រែកទ្រហោយំស្ទើរដួលសន្លប់  តែយ៉ាងណា ស្រ្តីសង្ស័យជាឃាតករ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួន នាំមកចាត់ការតាមផ្លូវច្បាប់។

ស្រ្តីដៃដល់ជាឃាតករ មានឈ្មោះស៊ិន សុផល ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់អាហារអឺរ៉ុប យីហោ ដឹរេដហ្គោរបារ នៅផ្ទះលេខ៤០Eo ផ្លូវ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ  និងមានស្រុកកំណើត ភូមិតាព្រហ្ម ឃុំព្រែកឯង ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ស្រ្តីសង្ស័យមានប្តីដល់ទៅ៦ (ប្តីទី១ មានកូន១ ទី២ មានកូន២ ទី៣ មានកូន១ ប្តីទាំង៣នាក់នេះ ជាប្តីជនជាតិខ្មែរ ឯប្តីទី៤ មានកូន១ ប្តីទី ៥គ្មានកូន និងទី៦ គ្មានកូន ប្តីទាំង៣នាក់ក្រោយនេះ ជាប្តីជនជាតិបរទេស)។ ចំណែក ស្រ្តីរងគ្រោះ មានឈ្មោះគឹម យ៉ានាង ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរម្ចាស់ហាងអ៊ុតសក់ក្នុងផ្សារចាស់ ជាស្ត្រីមេម៉ាយកូនមួយ ស្នាក់នៅផ្ទះជួលម្តុំទួលសង្កែ  និងមានស្រុកកំណើតនៅ ភូមិចាថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ (អតីតខេត្តបាត់ដំបង)។

ក្រោយចាប់ខ្លួន ស្រ្តីសង្ស័យជាឃាតករ បានសារភាពថា កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២០ និង៣០យប់ ស្រ្តីរងរងគ្រោះជាមិត្តភក្តិនឹងគ្នា  បានផឹកស៊ីនៅផ្ទះរបស់នាង(ជនសង្ស័យ)។ ក្រោយចប់ការផឹកស៊ីស្រ្តីរងគ្រោះបានសុំយកកូនស្រីរបស់ខ្លួន អាយុ៨ឆ្នាំ ទៅដេកជាមួយ១យប់នៅផ្ទះនៅឯទួលសង្កែ ។ លុះដល់ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១០ព្រឹក ស្រ្តីរងគ្រោះបានដឹកកូនរបស់នាង (ស្រ្តីសង្ស័យ) យកមកឲ្យដល់ផ្ទះវិញ។ ពេលនោះ ស្រ្តីជនរងគ្រោះ ក៏បានទារលុយពីនាង ដែលបានជំពាក់ចំនួន៧០០ដុល្លារ ហើយនាងសុំសងចំនួន៣៥០ដុល្លារសិន  តែស្រ្តីរងគ្រោះមិនព្រម និងបានគំរាមថា បើមិនសងលុយគ្រប់ទេ គេនឹងប្រាប់ម្ចាស់បំណុលផ្សេងៗឲ្យស្គាល់ផ្ទះដើម្បីទារលុយព្រមៗគ្នា។ ក្រោយពីស្រ្តីរងគ្រោះនិយាយបែបនេះ ធ្វើឲ្យនាងមានចិត្តចង់សម្លាប់ស្រ្តីរងគ្រោភ្លាម។ លុះពេលស្រ្តីរងគ្រោះ ដើរចូលបន្ទប់ទឹក ដោយឃើញឱកាសល្អ នាងក៏ដើរតាមក្រោយ ហើយយកដៃស្តាំច្របាច់កស្រ្តីរងគ្រោះ និងយកម្រាមដៃឆ្វេងរុកច្រមុះឲ្យថប់ដង្ហើម រហូតដល់ជនរងគ្រោះសន្លប់បាត់ស្មារតី  បន្ទាប់មកយកក្រមាចងដៃ ចងជើង និងរឹតច្រមុះ  រហូតស្រ្តីរងគ្រោះដាច់ខ្យល់ស្លាប់ ទើបយកសពដាក់ចូលទូក្លាស្សេ។

ស្រ្តីជាឃាតករសារភាពបន្តថា  លុះដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ពេលកូនៗមិននៅផ្ទះ  នាងបានដាក់ថ្នាំងងុយដេកក្នុងទឹកតែឲ្យប្តីផឹករហូតទន់ដៃទន់ជើងដេកលក់បាត់ទើបនាងយកកាំបិតមកកាត់សាកសពស្ត្រីរងគ្រោះជាបំណែកៗ (កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនីរ ព្រលះយកសាច់) ច្រកដាក់ស្បោងខ្មៅ យកទៅបោះចោលមួយថ្ងៃបន្តិចៗ នៅតាមគំនរសំរាម និងនៅក្នុងទឹកទន្លេ។ រីឯគ្រឿងអលង្កានិងទូរស័ព្ទ បោះចោលក្នុងទន្លេ និងក្នុងធុងសំរាមក្បែរវត្តឧណ្ណាលោម ហើយលុយរបស់ស្រ្តីរងគ្រោះចំនួន២០ម៉ឺនរៀល ៥០ដុល្លារ នាងបានទុកចាយ និងធ្វើដូចជាមិនមានរឿងអ្វីកើតឡើងទាំងអស់ តែដឹងអី ដល់ថ្ងៃទី១១ ស្រាប់តែមានកម្លាំងអាវុធហត្ថចុះមកចាប់ខ្លួននាងតែម្តង៕

Advertisement