Connect with us

តារាអន្តរជាតិ

សម្តែងសមពេក! ពេលនេះ IG តួអង្គ Nano ផ្ទុះចំនួនអ្នកចុច Follow ច្រើនខ្ពស់ ហួសពីធម្មតា!

ថៃ ៖ តារាសម្តែងស្រីល្បីឈ្មោះនៅប្រទេសថៃ ដែលធ្វើឲ្យអ្នកទស្សនាហាក់ជំពាក់ចិត្ត និងដក់អារម្មណ៍ជាមួយនឹងតួអង្គក្ដៅស៊ីរាក់ត្រជាក់ស៊ីជ្រៅ គឺតួអង្គ Nano ខណៈនាងមានឈ្មោះពិតថា Kitty Chicha ជាតារាស្រីមួយរូបដែលធ្វើទស្សនិកហាក់ពេញចិត្តពេញថ្លើមជាខ្លាំងជាមួយនឹងអត្តចរិតនៃតួអង្គឯកក្នុងរឿង Girl From Nowhere រូបនេះ។

ជាមួយគ្នានេះដែរ បន្ទាប់ពីភាពល្បីល្បាញក្នុងរឿងមិនអស់ចិត្ត ពេលនេះនាងកំពុងតែអង្រួនដួងចិត្តអ្នកគាំទ្រខាងក្រៅសាច់រឿងបន្ថែមទៀត ស្របពេលក្នុងរយៈពេលចុងក្រោយមកនេះនៅលើគណនី IG របស់នាងមានចំនួនអ្នកចុច Follow ច្រើនរហូតដល់ទៅ ១,៧៥២,៦៥៥ នាក់ឯណោះ ខណៈចំនួននេះបានធ្វើឲ្យគណនីIGរបស់តារាស្រីរូបនេះមានអ្នកចុច Follow ច្រើនជាងនាង Lisa Blackpink ដែលជាតារាចម្រៀងដែលធ្លាប់តែទទួលបានប្រជាប្រិយភាពនាពេលកន្លងមក និងពេលបច្ចុប្បន្នទៀតផង៕

Advertisement