Connect with us

តារាជាតិ

តារាកំប្លែងកញ្ញា នីឡា បញ្ជាក់ថា នាងអាចចូលរោងការនៅឆ្នាំក្រោយ

ភ្នំពេញ៖ ក្រោយពីបែកបាក់គូស្នេហ៍ជាមួយកូនថៅកែល្ខោនបាសាក់នោះមក ថ្មីៗនេះ គេបានឃើញតារាកំប្លែង កញ្ញា នីឡា បង្ហាញមុខគូស្នេហ៍ថ្មីជាសាធារណៈ តាមរយៈរូបថត Pre-Weeding នាងនិងស្នេហ៍ថ្មីតុបតែងខ្លួនបែបមង្គលការ ហើយត្រូវបានគេជឿថា នាងនឹងចូលរោងការក្នុងពេលឆាប់ៗខាងមុខនេះ ប៉ុន្តែតារាស្រីរូបនេះបានបញ្ជាក់ថា គម្រោងរៀបការពិតជាមាន ប៉ុន្តែមិនមែនក្នុងពេលឆាប់ៗនេះទេ គឺអាចនៅឆ្នាំក្រោយ ។

 គូស្នេហ៍ថ្មីតារាកំប្លែងស្រីរូបនេះ គឺលោក សក្ការៈ ជាកូនប្រុសរបស់អ្នកមានមុខមាត់គួរសមម្នាក់។

ប្រភពមួយមួយបានបង្ហើបឲ្យដឹងថា តារាកំប្លែង កញ្ញា នីឡា កូនស្រីសំណព្វចិត្តលោក សុវណ្ណ ឬទ្ធី ហៅតាវ៉ិចទ័រ បាននាំអនាគតឪពុកម្តាយក្មេកឲ្យមកស្គាល់ផ្ទះនាង ជាផ្លូវការ និងទទួលស្គាល់ពេញលេញ ធ្វើកាន់តែធ្វើឲ្យចំណងស្នេហ៍នេះកក់ក្តៅថែមទៀត ខណៈដែលនីឡា បានហៅឪពុកម្តាយខាងប្រុសថាម៉ាក់ប៉ា ពេញៗមាត់ ។

 កាន់តែពិសេសជាងនេះទៅទៀត ក្រោយពីពួកគេបានបង្ហោះថតរូប Pre-Weeding រួមគ្នា ធ្វើឲ្យអ្នកគាំទ្រជឿថា នាងនឹងចូលរោងការក្នុងពេលឆាប់ៗខាងមុខនេះ ។ តែបែរជាតារាកំប្លែងស្រីរូបនេះបញ្ជាក់ថា គម្រោងរៀបការពិតជាមានមែន ប៉ុន្តែមិនមែននៅពេលឆាប់ៗនេះទេ គឺអាចនៅឆ្នាំក្រោយ ស្របតាមការចង់បានរបស់ចាស់ទុំ និងគូស្នេហ៍ទាំងសងខាង ។ នាងថាការជួបជុំនេះគឺជារឿងធម្មតាសម្រាប់គ្រួសារទាំងសងខាង ដើម្បីឲ្យស្គាល់គ្នាកាន់តែស្និទ្ធិស្របពេលដែលមេបាទាំងសងខាងសុទ្ធតែមមាញឹកក្នុងមុខរបររៀងខ្លួន ។

គួរបញ្ជាក់ដែរថា កញ្ញា នីឡា តារាកំប្លែងស្រី វ័យ១៩ឆ្នាំ មានទំនាក់ទំនងជាមួយគូស្នេហ៍ថ្មីអស់រយៈពេលជិត២ឆ្នាំមកហើយ។ ទំនាក់ទំនងស្នេហ៍ថ្មីនេះគឺក្រោយពីនីឡាបានភ្ជាប់ពាក្យជាមួយកូនប្រុសថៅកែល្ខោនបាក់ដ៏ល្បីល្បាញភី សុគន្ធីគឺ គឺលោកផន រង្សី មានវ័យ២៥ឆ្នាំ កាលពីថ្ងៃទី១៩ ឧសភា ២០១៦ កន្លងទៅ ហើយបានបែកបាក់គ្នាក្នុងអំឡុងឆ្នាំ២០១៨ ។ តែអ្វីដែលធ្វើឲ្យកាន់តែមានការចាប់អារម្មណ៍ថែមទៀតនោះ គឺលោក សក្ការៈ ជាគូស្នេហ៍ថ្មីរបស់នីឡា នោះ គឹជាកូនប្រុសរបស់លោកឡុង ឌីម៉ង់ ដែលគេស្គាល់ថាជាអតីតឯកអគ្គរាជទូតនៃសាធារណរដ្ឋកូរ៉េ ចំណែកម្តាយជាអ្នកជំនួញ៕

Advertisement