Connect with us

តារាអន្តរជាតិ

ព្រោះតែយកទូរស័ព្ទទៅជួសជុល ទើបធ្វើឲ្យឃ្លីបស្រើបស្រាលត្រូវបែកធ្លាយ ពេលនេះសាមីខ្លួនខាងស្រីប៉ុនប៉ងធ្វើអត្ត.ឃាត

វៀតណាម៖ រយៈពេលពីរថ្ងៃនេះ ព័ត៌មានអំពីការបែកធ្លាយវីដេអូឃ្លីបក្ដៅសាច់របស់តារាស្រីវ័យក្មេងនាង Vu Thi Anh Thu និងគូស្នេហ៍កំពុងក្លាយជាប្រធានបទក្ដៅគគុកក្នុងប្រទេសវៀតណាម ហើយពេលនេះដែរ ក៏មានព័ត៌មានថា គូស្នេហ៍មួយគូនេះកំពុងដាក់ពាក្យប្ដឹង និងពឹងមេធាវីឲ្យជួយទៅលើករណីនេះ ។

ប្រភពពី 2sao បានឲ្យដឹងថា ក្រោយពីបែកធ្លាយឃ្លីបក្ដៅសាច់ខាងលើនេះហើយ នាង Vu Thi Anh Thu បានខូចចិត្តយ៉ាងខ្លាំង និងប៉ុនប៉ងធ្វើអត្ត.ឃាត តែមិនបានសម្រេចដោយសារបានមិត្តភក្ដិជួយទាន់ពេលវេលា ប៉ុន្តែនាងកំពុងសម្រាកនៅមន្ទីរពេទ្យជាមួយសុខភាពខ្សោយដោយសារបាក់ស្មារតី ។

ប្រភពបានឲ្យដឹងទៀតថា បុរសជាគូស្នេហ៍ស្របច្បាប់របស់នាង Vu Thi Anh Thu ដែលលេចមុខនៅក្នុងវីដេអូឃ្លីបក្ដៅសាច់ដែរនោះ បានដាក់ពាក្យបណ្ដឹងទៅកាន់អ្នកដែលទម្លាយវីដេអូឃ្លីបនោះ ព្រោះថាកន្លងមកនាង Vu Thi Anh Thu បានយកទូរស័ព្ទជួសជុល ។

សូមរំឭកថា កាលពីថ្ងៃទី ២៧ ខែឧសភា នៅលើបណ្ដាញសង្គមវៀតណាម មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីវីដេអូឃ្លីបក្ដៅសាច់ រយៈពេល ៨នាទី របស់នារីស្រស់ស្អាតល្បីឈ្មោះនាង Vu Thi Anh Thu និងគូស្នេហ៍បានបែកធ្លាយ ។

Vu Thi Anh Thu កើតនៅឆ្នាំ ១៩៩៨ នៅទីក្រុង Ha Nam ជានិស្សិតនៃសាកលវិទ្យាល័យអប់រំសិល្បៈ ក្នុងទីក្រុងហាណូយ ហើយឈ្មោះរបស់នាងត្រូវបានគេស្គាល់ច្បាស់តាមរយៈរឿងភាគដែលមានចំណងជើងថា “Về Nhà Đi Con” ។ នារីម្នាក់នេះ ក៏បានចូលរួមប្រកួតបវរកញ្ញាវៀតណាមឆ្នាំ ២០២០ និងត្រូវបានគេចាត់ទុកថាជាបេក្ខនារីដែលមានសមត្ថភាពលេចធ្លោ ជាមួយរាងកាយដ៏សិចស៊ី គួរជាទីចាប់អារម្មណ៍ពីសំណាក់មហាជន ។

ប្រភព៖ 2sao







Advertisement