Connect with us

ព័ត៌មានជាតិ

ភ្ញាក់ផ្អើល ! សង្ឃ១អង្គប្រកាសថា បើចង់ដឹងពីការរួមភេទ សូម inbox ទៅក្នុង page ព្រះអង្គ

ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះមានព្រះសង្ឃមួយអង្គ បានធ្វើការឡាយវីដេអូ ស្តីពីការរួមភេទ និងបានលើកឡើងថា ការរួមភេទ មិនប៉ះពាល់ដល់ការតាំងធម៌នោះទេ ហើយនៅក្នុងពុទ្ធសាសនា មិនបានហាមអ្នកតាំងធម៌មិនឱ្យរួមភេទនោះទេ  ហើយបើចង់ដឹងពីការរួមភេទ សូម inbox ក្នុង page ព្រះអង្គ។  

កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ មានគណនីហ្វេសប៊ុកមួយ ឈ្មោះ«Hok Nave»  បានបង្ហោះវីដេអូ១  ដែលនៅក្នុងវីដេអូនោះ មានព្រះសង្ឃ១អង្គ (មិនស្គាល់ព្រះនាម និងមិនដឹងថាគង់នៅវត្តណាទេ) បានអះអាងថា អ្នកត្រាស់ដឹងធម៌ ក៏អាចរួមភេទបានដែរ ដោយមិនមានប៉ះពាល់ដល់ព្រះធម៌នោះទេ។ ចំណែក អ្នកត្រាស់ដឹងហើយ ក៏មិនមានឧបសគ្គក្នុងការរួមភេទដែរ ដោយមិនបានប្រាសចាកពីព្រះពុទ្ធសាសនានោះទេ ហើយការរួមភេទ ក៏មិនរាំងស្ទះដល់អ្នករៀនធម៌ដែរ គ្រាន់តែខ្មែរយើងមិនសូវឲ្យតម្លៃការរួមភេទ ប៉ុន្តែគ្រាន់តែការរួមភេទត្រូវមានលក្ខខណ្ឌរបស់វា  ជាមួយគ្នានោះដែរ ព្រះអង្គបានលើកឧទាហរណ៍មួយចំនួនមកបញ្ជាក់ពន្យល់ផងដែរ។  ព្រះសង្ឃអង្គនោះ បានបញ្ជាក់យ៉ាងច្បាស់ថា បើសិនជាមាននរណាមានចម្ងល់ពាក់ព័ន្ធនឹងការរួមភេទ  សូម inbox ក្នុង page ព្រះអង្គព្រះអង្គរីករាយពន្យល់ថែម៕

 សូមប្រិយមិត្តមកទស្សនាវីដេអូទាំងអស់គ្នាដូចខាងក្រោម៖

Advertisement