Connect with us

ព័ត៌មានជាតិ

ថ្លើមធំម៉្លេះ ! បុរសម្នាក់បើករថយន្តដេញបុកក្បួនរថយន្តនាយករដ្ឋមន្ត្រី ហ៊ុន សែន

ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួន កាលពីវេលាម៉ោងជិត៧ព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចស្តុបទឹកថ្លា ខណ្ឌសែនសុខ រួចនាំទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ បន្ទាប់ពីបុរសរូបនេះ មានថ្លើមពាសមេឃបានបើករថយន្ត១គ្រឿង ដេញតាបុករថយន្តក្បួនរបស់សម្តេចតេជោ ហ៊ុន សែន  ដែលសម្តេចបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចេញទៅទស្សនកិច្ចនៅប្រទេសហុងគ្រី និងបង្ហួសចូលរួមប្រជុំចូលរួមសន្និសីទកំពូល ស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៥ នៅប្រទេសតាជីគីស្ថាន។

បុរសជើងខ្លាំងបើកឡានដេញបុករថយន្តក្បួនសម្តេចតេជោហ៊ុន សែន នេះ មិនត្រូវ បានស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា ជាជនជាតិខ្មែរ វ័យប្រហែល៣០ឆ្នាំ បើករថយន្តម៉ាកព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-5242។ ក្រោយពេលចាប់ខ្លួន កម្លាំងសមត្ថកិច្ចបានបញ្ជូនបុរសរូបនេះទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ។

គួរបញ្ជាក់ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា នេះ សម្តេចតេជោហ៊ុន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហុងគ្រី និងបន្តទៅចូលរួមប្រជុំ CICA នៅប្រទេសតាជីគីស្ថាន (Tajikistan) ។ នៅក្នុងដំណើរទស្សនកិច្ចនៅ Hungary នេះ សម្តេចនឹងជួបប្រជុំទ្វេភាគីជាមួយរដ្ឋាភិបាលហុងគ្រី ដើម្បីលើកកម្ពស់ពង្រឹងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធថែមទៀតរវាងប្រទេសទាំង២៕

Advertisement